• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong៖ រួមបញ្ចូលកម្លាំងជាតិជាមួយនឹងកម្លាំងសម័យកាលក្នុងកិច្ចការការបរទេសប្រជាជន

ក្នុងសារលិខិតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុង ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានទាំងកាលានុវត្តន៍ភាពនិងបញ្ហាប្រឈម។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong (រូបថត៖ baochinhphu.vn)


នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកានៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម (សហភាពមិត្តភាព) បានប្រារព្ធខួបលើកទី ៧០ នៃទិវាប្រពៃណី (១៧ វិច្ឆិកា ១៩៥០ - ១៧ វិច្ឆិកា ២០២០) និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ដំណាក់កាល ២០២០-២០២៥ ដោយគោលបំណង ពិនិត្យឡើងវិញនូវប្រវត្តិ សាស្ត្រនិងទំនៀមទម្លាប់នៃការ ងារកិច្ចការបរទេស ប្រជាជននៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម។ ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពផងដែរ។

ក្នុងសារលិខិតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានទាំងកាលានុវត្តន៍ភាពនិងបញ្ហាប្រឈម។ ជាមួយគ្នានោះ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាននៃពិភពលោកនិងស្ថានភាពក្នុងតំបន់ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងអន្តរជាតិដល់ចលនាប្រជាជនពិភពលោកនិងស្ថានភាពកិច្ចការបរទេសរបស់វៀតណាម ដោយបង្កើនតម្រូវការថ្មីចំពោះកិច្ចការការបរទេសនិយាយរួមនិងកិច្ចការបរទេសប្រជាជននិយាយដោយឡែក។ ក្នុងបរិបទនោះ យើងត្រូវស្វែងយល់ឱ្យបានច្បាស់នូវទស្សនៈរបស់បក្សស្តីពីការរួមបញ្ចូលគ្នារវាងកម្លាំងជាតិនិងកម្លាំងសម័យកាលដើម្បីបង្កើតការបង្រួបបង្រួមជាតិ និងបន្តលើកកម្ពស់តួនាទីនិងកម្លាំងនៃកិច្ចការបរទេសប្រជាជន នៅក្នុងស្ថានភាពថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអញ្ជើញលើកច្បាស់ថា កិច្ចការបរទេសប្រជាជនត្រូវមានការសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយការទូតរបស់បក្សនិងរដ្ឋ ដោយពង្រឹងសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជន សន្តិភាព កិច្ចសហប្រតិបត្តិការ ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមនៅលើពិភពលោក រួមចំណែកដល់ការថែរក្សាបរិស្ថានសន្តិភាព ស្ថេរភាព ការពារឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសដោយលើកស្ទួយកិត្យានុភាពនិងឋានៈរបស់​វៀតណាម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top