ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Bounnhang Volachith ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
ថ្នាក់ដឹកនាំទាំងពីររូបបានជួបចរចារបន្ទាប់ពីពិធីទទួលដែលប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥មេសា
ទទួលសេចក្តីអញ្ជើញ របស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងប្រធានរដ្ឋលោក Tran Dai Quang នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជន បដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវលោក Bounnhang Volachit បានចាប់ផ្តើម ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម ក្នុងរយៈពេល ៣ថ្ងៃគឺពី ថ្ងៃទី២៥ ដល់ថ្ងៃទី២៧ខែមេសា។ ក្នុងការជួបចរចារបន្ទាប់ពីពិធីទទួល ដែលប្រារព្ធឡើង នាព្រឹកថ្ងៃទី២៥ ខែមេសានេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“ថ្ងៃនេះបក្ស រដ្ឋនិងប្រជាជនវៀតណាម មានក្តីសោមនាស្សរីករាយយ៉ាងក្រៃលេងស្វាគមន៍ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ របស់បក្សនិងរដ្ឋឡាវដែលមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម និងនាំមកជូនវៀតណាមនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ នៃចំណងសាមគ្គីពិសេស ភាពស្មោះសររបស់បក្ស រដ្ឋនិងប្រជាជនឡាវផងដែរ។ យើងខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ច របស់លោក Bounnhang Volachit នឹងជាការ គូសសញ្ញាសំខាន់រួមចំណែកជម្រុញទំនាក់ទំនង រវាងបក្សទាំងពីរ រដ្ឋទាំងពីរ ឲ្យឡើងកំពស់ថ្មី”។
រីឯខ្លួនវិញ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounnhang Volachit បានចាត់ទុកថា៖ “ខ្ញុំមានក្តីជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចវៀតណាមលើកនេះ នឹង អះអាងជាថ្មីម្តងទៀតនូវបំណងប្រាថ្នានិងឆន្ទៈមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋ និងប្រជាជននៃបណ្តាកុលសម្ព័ន្ធឡាវ អំពីការបន្តប្រពៃណីនៃទំនាក់ទំនងឡាវ វៀតណាម រួមចំណែកចូលក្នុងការពូលជ្រុំទំនាក់ទំនងដ៏មហិមានេះ ចំណងសាមគ្គីពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ រដ្ឋ ទាំងពីរឲ្យស្រស់បំព្រងជានិច្ច”។
ក្នុងការជួបចរចារនេះ ភាគីទាំងពីរបានអះអាងថា នឹងបន្តការរួមសហការលើបណ្តា បញ្ហាអន្តរជាតិនិងតំបន់ សកម្មភាពនៅវេទិកាពហុភាគី និងរួមចំណែកកសាង សហគមន៍អាស៊ាន រួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវគំរោងការសហប្រតិបត្តិការ នៅមណ្ឌលត្រីកោនអភិវឌ្ឍន៍ឡាវ-វៀតណាម-កម្ពុជា។ វៀតណាមនឹង សកម្មគាំទ្រ ចែករំលែកបទពិសោធន៍ ដើម្បីឡាវបំពេញល្អតួនាទី ជាប្រធានអាស៊ាន២០១៦។ ចំពោះបញ្ហាសមុទ្រខាងកើត គីទាំងពីរបានសម្តែងការព្រួយបារម្ភ អំពីការកើនឡើងភាពតានតឹងនៅសមុទ្រខាងកើត និងឯកភាពជម្រុញការដោះស្រាយជំលោះលើសមុទ្រខាងកើត ដោយសន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ រួមជាមួយភាគីនានាអនុវត្ត ដោយគ្រប់គ្រាន់និងប្រកបដោយប្រសិទ្ធិភាព សេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់ភាគីទាក់ទិននៅសមុទ្រខាងកើត (DOC) និងសម្រេចយ៉ាង ឆាប់ៗនូវក្រមប្រត្តិបត្តិតំបន់ នៅសមុទ្រខាងកើត (COC) សំដៅរក្សាសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការរីកចំរើនក្នុងតំបន់ និងលើពីភពលោក។
នៅពេលរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជួបពិភាក្សា ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Volachit ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម