ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិ Cotê d'Azur Nice ទីក្រុង Nice។ រូបថត៖ VNA
សម័យប្រជុំពេញអង្គលើកទី៤ មានគោលបំណងកៀរគរធនធានហិរញ្ញវត្ថុធំៗ ដើម្បីស្តារសុខភាពនៃមហាសមុទ្រនិងពន្លឿនការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាព។
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា វៀតណាមមានឆ្នេរសមុទ្រប្រវែងជាង ៣.០០០ គីឡូម៉ែត្រ។ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព គឺជាតម្រូវការគោលបំណង តម្រូវការជៀសមិនរួច និងជាជម្រើសយុទ្ធសាស្ត្រសម្រាប់វៀតណាម ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រជាតិមានសមុទ្រដ៏រឹងមាំ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។
ដើម្បីបង្កើតជាបង្គោលកំណើនមហាសមុទ្របៃតង និងតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “ទោះបីជាប្រទេសនីមួយៗ និងប្រជាជាតិនីមួយៗ មានភាពខុសប្លែកគ្នាអំពីរបៀបរបប នយោបាយ កម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ចនិងវប្បធម៌ក៏ដោយ ក៏យើងចែករំលែកបេសកកម្មរួម គឺរួមគ្នាថែរក្សា និងការពារមហាសមុទ្របៃតងសម្រាប់ថ្ងៃនេះ និងថ្ងៃអនាគត។ ក្នុងនាមជាប្រជាជាតិសមុទ្រ វៀតណាមប្តេជ្ញាត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយដៃគូសកម្មក្នុងកិច្ចសហប្រតិប ត្តិការលើសកលលោកការពារមហាសមុទ្រ។ ក្នុងនាមជាដៃគូដែលមានទំនួលខុសត្រូវ ត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកដល់គំនិតផ្តួចផ្តើមហិរញ្ញវត្ថុមហាសមុទ្របៃតង យុត្តិធម៌ប្រកបដោយចីរភាព”៕