ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ​ Bounnhang Volachith ចាប់​ផ្តើមដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការនៅវៀ​ត​ណាម​


ថ្នាក់ដឹកនាំទាំងពីររូបបានជួបចរចារបន្ទាប់ពីពិធីទទួលដែលប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥មេសា

ទទួលសេចក្តីអញ្ជើញ របស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងប្រធានរដ្ឋលោក Tran Dai​ Quang នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ អគ្គលេខា​គណៈកម្មាធិការ​មជ្ឈឹ​ម​បក្ស​ប្រជាជន បដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវលោក Bounnhang Volachit បានចាប់​ផ្តើម ដំណើរ​ទស្សនកិច្ច​មិត្តភាព​ជាផ្លូវការ​នៅវៀតណាម ក្នុងរយៈពេល ៣ថ្ងៃគឺពី ថ្ងៃទី២៥ ដល់ថ្ងៃទី២៧ខែ​មេសា។ ក្នុងការ​ជួបចរចារ​បន្ទាប់​ពីពិធី​ទទួល ដែលប្រា​រព្ធឡើង នាព្រឹកថ្ងៃទី២៥ ខែ​មេសានេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់​ថា៖

“ថ្ងៃនេះ​បក្ស រដ្ឋនិងប្រជាជនវៀតណាម មានក្តីសោមនាស្សរីករាយយ៉ាងក្រៃ​លេងស្វាគមន៍ លោកអគ្គលេខាប​ក្ស ប្រធាន​រដ្ឋ​ឡាវ រួមទាំងគណៈប្រតិភូជាន់​ខ្ពស់ របស់​បក្សនិង​រដ្ឋឡាវ​ដែល​មកបំពេញ​ទស្សនកិច្ច​មិត្តភាព​ជាផ្លូវការ​នៅ​វៀត​ណាម និងនាំមកជូនវៀតណាមនូវមនោសញ្ចេតនា​យ៉ាងជ្រាលជ្រៅ នៃ​ចំណង​សាមគ្គី​ពិសេស ភាព​ស្មោះសរ​របស់​បក្ស រដ្ឋនិងប្រជាជនឡាវផងដែរ​។ យើង​ខ្ញុំជឿជាក់​ថា ដំណើរទស្សនកិច្ច របស់លោក Bounnhang Volachit នឹង​ជាការ គូសសញ្ញាសំខាន់រួមចំណែកជម្រុញទំនាក់ទំនង រវាងបក្សទាំងពីរ រដ្ឋ​ទាំង​ពីរ ឲ្យឡើង​កំពស់​ថ្មី”​។

​រីឯខ្លួនវិញ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounnhang Volachit បានចាត់ទុកថា៖ “ខ្ញុំមាន​ក្តីជឿជា​ក់​យ៉ាង​មុត​មាំថា​ ដំណើរទស្សនកិច្ចវៀត​ណាមលើក​នេះ នឹង អះអាងជាថ្មីម្តង​ទៀត​នូវបំណង​ប្រាថ្នា​និង​ឆន្ទៈមុន​ក៏ដូចជា​ក្រោយ​របស់​បក្ស​រដ្ឋ និងប្រជាជននៃបណ្តាកុលសម្ព័ន្ធឡាវ អំពីការបន្តប្រពៃណីនៃទំនាក់ទំនង​ឡាវ វៀតណាម រួមចំណែកចូល​ក្នុងការពូល​ជ្រុំទំនាក់​ទំនងដ៏មហិមានេះ ចំណង​សាមគ្គី​ពិសេស និង​កិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ រវាង​បក្ស​ទាំងពីរ រដ្ឋ ទាំងពីរឲ្យស្រស់បំព្រងជានិច្ច”។

​ក្នុងការជួបចរចារនេះ ភាគីទាំងពីរបានអះអាងថា នឹងបន្តការរួមសហការ​លើបណ្តា បញ្ហាអន្តរជាតិនិងតំបន់ សកម្មភាព​នៅវេទិកាពហុ​ភាគី និងរួម​ចំណែកកសាង សហគមន៍អាស៊ាន រួមគ្នាអនុវត្តប្រកប​ដោយប្រសិទ្ធិភាពនូវ​គំរោង​ការសហប្រតិ​បត្តិការ នៅមណ្ឌលត្រីកោនអភិវឌ្ឍន៍ឡាវ-វៀតណាម-​កម្ពុជា។ វៀតណាមនឹង សកម្មគាំទ្រ ចែក​រំលែកបទ​ពិសោធន៍ ដើម្បីឡាវ​បំពេញល្អតួនាទី ជាប្រធាន​អាស៊ាន២០១៦។ ចំពោះបញ្ហាសមុទ្រ​ខាងកើត គីទាំងពីរ​បានសម្តែង​ការព្រួយ​បារម្ភ អំពីការកើនឡើងភាពតានតឹងនៅ​សមុទ្រខាង​កើត និងឯកភាព​ជម្រុញការ​ដោះស្រាយ​ជំលោះលើសមុទ្រ​ខាង​កើត ដោយសន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ  រួមជាមួយភាគីនានា​អនុវត្ត​ ដោយគ្រប់គ្រាន់និងប្រកបដោយប្រសិទ្ធិភាព សេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិ​របស់​ភាគីទាក់​ទិន​នៅសមុទ្រ​ខាង​កើត (DOC) និងសម្រេចយ៉ាង ឆាប់ៗនូវក្រមប្រត្តិបត្តិតំបន់ នៅសមុទ្រខាងកើត (COC) សំដៅ​រក្សា​សន្តិភាព​ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការរីកចំរើនក្នុងតំបន់ និងលើពីភពលោក។ 

នៅពេលរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc  និងប្រធាន​រដ្ឋសភា លោក​ស្រី Nguyen Thi Kim Ngan បានជួបពិភាក្សា​ ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Volachit ​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top