• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ មកអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ ៦៧ នៅក្នុងមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ នៅរដ្ឋធានីហាណូយ។ ផ្ទះ លេខ៦៧នេះនៅតែថែរក្សាវត្ថុតាងជាច្រើនដែលផ្សាភ្ជាប់នឹងឆាកជីវិតនិងអាជីព បដិវត្តន៍របស់លោកប្រធានហូជីមិញ។

នៅទីនេះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានស្ងើចសរ សើរសមូហភាពកម្មា ភិបាលនិងបុគ្គលិកក្នុងមណ្ឌលកេរ្តិ៍ដំណែល ដែលបានខិតខំ ប្រឹងប្រែងសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចដែលបានប្រគល់ជូនក្នុងការសិក្សាស្រាវជ្រាវ ថែរក្សានិងពង្រីកតម្លៃនៃវត្ថុតាងនិងឯកសារស្ដីពីលោកប្រធានហូជីមិញ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យកម្មាភិបាលនិងបុគ្គលិកទាំងអស់នៅ ទីនេះ បន្តសិក្សារៀនសូត្រ ធ្វើតម្រាប់តាមគំរូលោកប្រធានហូជីមិញ ព្រមទាំងឧទ្ទេស នាមយ៉ាងគ្រប់គ្រាន់ ស៊ីជម្រៅនូវឆាកជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញជូន ចំពោះបងប្អូនជនរួមជាតិ យុទ្ធជនក្នុងទូទាំងប្រទេសនិងភ្ញៀវទេសចរអន្តរជាតិដែល មកទស្សនាផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ក៏បានសម្ដែងជំនឿជឿ ជាក់ថា បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀត ណាម បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល នឹងបន្តសាមគ្គីគ្នា ខិតខំ នាំសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតឈានចូលជីវភាពរស់នៅ ប្ដេជ្ញាចិត្តកសាង ប្រទេសវៀតណាមកាន់តែខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អារិយ្យធម៌ ហើយ ឈានឡើងប្រកៀកស្មាជាមួយមហាអំណាចនានាលើទូទាំងពិភពលោកដូចនឹងសេចក្ដីប្រាថ្នារបស់លោកប្រធានហូជីមិញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top