ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញទទួលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត (រូបថត៖ VNA)
ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យកម្រិតខ្ពស់; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ កសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព និងមិត្តភាព ព្រមទាំងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្ម ដោយខិតខំសម្រេចឱ្យបានឆាប់ៗនូវទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ (នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១១,៣៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,១% បើធៀបនឹងឆ្នាំ ២០២៤)។
ឆ្ពោះទៅរំលឹកខួប ៦០ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២៧) ភាគីទាំងពីរបានឯកភាពសហការរៀបចំសកម្មភាពនានាក្នុងក្របខណ្ឌ ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០២៧ រួមចំណែកបង្កើនសាមគ្គីភាព មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ៕





