ព័ត៌មាន
អគ្គលេខាបក្សលោក Nguyen Phu Trong៖ ខេត្ត Hoa Binh ត្រូវខិតខំប្រឹងប្រែងក្លាយទៅជាខេត្តជួរមុខនៅតំបន់ភ្នំ Bac Bo
ក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានលើកច្បាស់ថា ខេត្ត Hoa Binh ត្រូវបន្តឃោសនា ចលនាដល់ប្រជាជនអនុវត្តន៍ឲ្យបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ របស់មូលដ្ឋានស្ដីពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងស្ដារការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនឹងនេះ ជំរុញខ្លាំងការកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម លើកកំពស់ផលិតភាព គុណភាព និងសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច និងសហគ្រាស ដើម្បីកៀរគរ បែងចែក ប្រើប្រាស់ប្រភពធនធានសម្រាប់វិនិយោគអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្ដោតសំខាន់លើការកសាងជនបទថ្មីកម្រិតខ្ពស់ ជនបទគំរូថ្មី។