ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong៖ ខេត្ត Hoa Binh ត្រូវខិត​ខំប្រឹងប្រែងក្លាយទៅជាខេត្តជួរមុខនៅតំបន់ភ្នំ Bac Bo

នាថ្ងៃទី ២២ មិនា លោកអគ្គលេខាបក្ស Nguyen Phu Trong បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្តHoa Binh។
  អគ្គលេខាបក្សលោក Nguyen Phu Trong  

 

ក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានលើកច្បាស់ថា ខេត្ត Hoa Binh ត្រូវបន្តឃោសនា ចលនាដល់ប្រជាជនអនុវត្តន៍ឲ្យបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ របស់មូលដ្ឋានស្ដីពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងស្ដារការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនឹងនេះ ជំរុញខ្លាំងការកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម លើកកំពស់ផលិតភាព គុណភាព និងសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច និងសហគ្រាស ដើម្បីកៀរគរ បែងចែក ប្រើប្រាស់ប្រភពធនធានសម្រាប់វិនិយោគអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្ដោតសំខាន់លើការកសាងជនបទថ្មីកម្រិតខ្ពស់ ជនបទគំរូថ្មី។

  លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញសំណេះសំណាលជាមួយកម្មករ និងពលករនៃក្រុមហ៊ុនចំកាត់សិក្សាស្រាវជ្រាវបច្ចេកទេស R វៀតណាម  

នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងសំណេះសំណាលជាមួយកម្មករ និងពលករនៃក្រុមហ៊ុនចំកាត់សិក្សាស្រាវជ្រាវបច្ចេកទេស R វៀតណាម នៅខេត្ត Hoa Binh។ នេះគឺជាសហគ្រាស FDI ជប៉ុន ដែលមានទុនវិនិយោគចំនួន ១១ លានដុល្លារអាមេរិក៕

top