ព័ត៌មាន
អគ្គលេខាបក្សលោកតូ ឡឹម អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ
លោកអគ្គលេខាបក្ស តូ ឡឹមបានសង្កត់ធ្ងន់ថា ទីក្រុងត្រូវផ្តោតលើការជំរុញការអនុវត្តគម្រោងធំៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្ម។ ដើម្បីអភិវឌ្ឍន៍រាល់សក្តានុពលនិងគុណសម្បត្តិនៃវិស័យទេសចរណ៍ ជាពិសេសពង្រីកនូវតម្លៃនៃតំបន់បរមរាជវាំងថាំង ឡុង អគ្គលេខាបក្សលោក តូ ឡឹមសង្ឃឹមថា នាពេលខាងមុខ ទីក្រុងនឹងមានទិសដៅប្រកបដោយវិធីសាស្រ្តជាងនេះ ឈរលើស្មារតីគឺ ហាណូយដឹកនាំការអនុវត្តដោយមានការគាំទ្រយ៉ាងសកម្មពីក្រសួងស្ថាប័នមជ្ឈឹម និងការគាំទ្រអស់ពីចិត្តរបស់អង្គការយូណេស្កូ។
ទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល លោកអគ្គលេខាបក្សបានស្នើឱ្យទីក្រុងបន្តយកចិត្តទុកដាក់លើការដឹកនាំ ជំរុញខ្លាំងនិងអនុវត្តន៍ប្រកបដោយ សមកាលកម្មនិងមានប្រសិទ្ធភាពការងារផ្លាស់ប្តូរឌីជីថល ក្នុងប្រព័ន្ធនយោបាយទាំងមូល ជាមួយនឹងគោលដៅដើម្បីឲ្យការផ្លាស់ប្តូរឌីជីថលពិតប្រាកដជាដំណើរការបង្កើតថ្មីមួយ ជឿនលឿន និងវិធីសាស្រ្តផលិតកម្មទំនើប "វិធីសាស្រ្តផលិតឌីជីថល" ដែលជាធនធាន និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ៕







