• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong អញ្ជើញ​ជួបប្រាស្រ័យ​ជាមួយ​សហគ្រាស​ជួរ​មុខ​របស់​បារាំង​


 អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយសហគ្រាសជួរមុខរបស់បារាំង 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ​សាធារណរដ្ឋបារាំង នាព្រឹកថ្ងៃទី២៧ ​ខែមីនា ឆ្នាំ​២០១​៨ អគ្គលេខាបក្ស​កុម្មុយនិស្ត​វៀតណាម​ លោក Nguyen Phu Trong បានអញ្ជើញ ​ជួបប្រាស្រ័យ​ជាមួយ​សហគ្រាស​ជួរ​មុខ​របស់​បារាំង​។ 
 
នៅក្នុងជំនួបនេះ ​សហគ្រាស បារាំង​បានសន្យានឹងបង្កើនកិច្ចសហប្រតិ​បត្តិការ ជាមួយដៃគូវៀ​តណា​ម នាំមក​នូវផល​ ប្រយោជន៍​សម្រាប់ភាគីទាំងពីរ រួម​ចំណែកជម្រុញទំនាក់ទំន​ងទ្វេភាគីឲ្យកាន់តែអភិវ​ឌ្ឍន៍​ទៅមុ​ខ​។
 
អគ្គលេខាប​ក្ស លោក Nguyen Phu ​Trong មានបំណងថា សម្ព័ន្ធក្រុម​ហ៊ុនធំ​ៗ របស់បារាំង នឹង​បង្កើន​ការយក​ចិត្ត​ទុកដា​ក់​ ដើម្បីស្រាវជ្រាវនិងបើកទូលា​យកិច្ចសហ ប្រតិ​បត្តិការជាមួយវៀតណា​មនា​ពេលខាង​មុខ​។ ក្នុងថ្ងៃដ​ដែល លោ​ក Nguyen Phu Trong អញ្ជើ​ញទទួលជួប​ជាមួយ​សម្ព័ន្ធក្រុម​ហ៊ុន​មួយ​ចំនួ​ន​របស់​បារាំង​ដែល​មក​សម្តែង​ការ​គួរសម​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top