• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបគណៈប្រតិភូបក្សកុម្មុយនិស្តគុយបា

នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយលោកស្រី Olga Lidia Tapia Iglesia លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ អប់រំនិងកីឡាមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV)

អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងនូវគោលមាគ៌ាដ៏ឥតងាករេរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ក្នុងការគាំទ្របុព្វហេតុបដិវត្តន៍ដ៏ត្រឹមត្រូវរបស់បងប្អូនគុយបា។ លោកបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយគុយបានូវបទពិសោធន៍ទាំងអស់នៃបុព្វហេតុផ្លាស់ប្ដូរថ្មី មិនត្រឹម​តែជាសមិទ្ធផលដែលទទួលបានប៉ុណ្ណោះទេ ថែមទាំងរាល់កំហិតនិង ចំណុចអន់ខ្សោយទៀតផង ដើម្បីជួយប្រទេសគុយបាធ្វើការស្រាវជ្រាវនិងអនុវត្តន៍នៅក្នុងដំណើរការធ្វើបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចសង្គម។

ចំណែកឯលេខាមជ្ឈឹមបក្សគុយបាលោកស្រី Olga Lidia Tapia Iglesia បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនគុយបាជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយបក្ស រដ្ឋនិងប្រជាជនវៀតណាម។ គុយបាមានគោលបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ​រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top