• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហ្វីលីពីនអំពាវនាវឲ្យរក្សាសន្តិភាពនៅសមុទ្រខាងកើតនៅបណ្ដាកិច្ចប្រជុំកំពូលអាស៊ាន

ក្នុងសុន្ទរកថាកាលពីថ្ងៃទី២៦ ខែតុលា លោកប្រធានា ធិបតីហ្វីលីពីនបានសង្កត់ ធ្ងន់ថា អាស៊ានគួរតែបន្តដើរតាមផ្លូវនេះឲ្យបានសមស្របនឹងច្បាប់អន្តរជាតិ រួមទាំង សាលក្រមរបស់តុលាការអាជ្ញាកណ្ដាលឆ្នាំ២០១៦ ដែលជាឯកសារបានច្រាលចោល ការទាមទាររបស់ចិនទៅលើតំបន់សមុទ្រជម្លោះ។

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ។ (រូបថត៖ វិមានប្រធានាធិបតី)

នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅតាមទម្រង់អនឡាញ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានអំពាវនាវឲ្យបណ្ដាប្រទេសសាមគ្គីគ្នា រក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

ក្នុងសុន្ទរកថាកាលពីថ្ងៃទី២៦ ខែតុលា លោកប្រធានាធិបតីហ្វីលីពីនបានសង្កត់ ធ្ងន់ថា អាស៊ានគួរតែបន្តដើរតាមផ្លូវនេះឲ្យបានសមស្របនឹងច្បាប់អន្តរជាតិ រួមទាំង សាលក្រមរបស់តុលាការអាជ្ញាកណ្ដាលឆ្នាំ២០១៦ ដែលជាឯកសារបានច្រាលចោល ការទាមទាររបស់ចិនទៅលើតំបន់សមុទ្រជម្លោះ។    

លោកប្រធានាធិបតី Duterte បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តរបស់ ហ្វីលីពីនក្នុងការជួយបង្ហើយក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធ ភាពជាក់ស្ដែង នៅតាមតំបន់សមុទ្រជម្លោះនានា។ ពាក់ព័ន្ធដល់សេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) មេដឹកនាំហ្វីលីពីនបាន អំពាវនាវឲ្យបណ្ដាប្រទេសប្រែក្លាយការសន្យាទៅជាសកម្មភាពដើម្បីពង្រឹងជំនឿ ទុកចិត្តដែលបានពូនជ្រុំក្នុងអំឡុងពេលច្រើនឆ្នាំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top