• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វីសផ្ដល់ជំនួយសុខាភិបាលចំនួន១៣តោនជូនវៀតណាម

កញ្ចប់ទំនិញជាជំនួយសុខាភិបាលរបស់ស្វីសផ្ដល់ជូនវៀតណាម។ (រូបថត៖ baoquocte.vn)


នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កញ្ចប់ទំនិញ ជាជំនួយសុខាភិបាលចំនួន១៣តោនរបស់រដ្ឋាភិបាលស្វីសផ្ដល់ជូនវៀតណាម បានមកដល់ព្រលានយន្តហោះ Tan Son Nhat ទីក្រុងហូជីមិញ។ កញ្ចប់ជំនួយឧបត្ថម្ភនេះមានតម្លៃប្រមាណ៥,៤លានដុល្លាអាមេរិក (ស្មើនឹង១២៥ពាន់លានដុង) រួមមានម៉ាស៊ីនជំនួយដង្ហើមចំនួន៣០គ្រឿង ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនចំនួន៥០ម៉ឺនឈុត ម៉ាស់ការពារមេរោគចំនួន៣០ម៉ឺនម៉ាស់ ដែលត្រូវបានអនុប្រធានាធិបតី រដ្ឋមន្រ្តីការបរទេសស្វីសលោក Ignazio Cassis ប្រកាសនៅក្នុងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែសីហា ក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតនិងខួបគម្រប់៣០ឆ្នាំនៃទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍរវាងវៀតណាម-ស្វីស។

ភាគីស្វីសក៏បានសម្ដែងនូវការចែករំលែកការលំបាក ហើយគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការឆ្លើយតប នឹងការផ្ទុះរាលដាលនៃជម្ងឺកូវីដ ១៩ នាពេលថ្មីៗនេះ ព្រមទាំងជឿជាក់ថា វៀតណាមនឹងជំនះលើរលកកូវីដ ១៩ លើកនេះក្នុងពេលឆាប់ៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top