• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក


 ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក
 

ជំងឺរាតត្បាត​រលាកផ្លូវដង្ហើម COVID-19 នៅតែបន្តរីករាលដាលពាសពេញពិភពលោក ខណៈដែល​ប្រទេស​ជាច្រើន​​បន្តកត់សម្គាល់ករណីឆ្លងដំបូង និងករណីឆ្លងថ្មី ដែលក្នុងនោះមាន​ពលរដ្ឋ​វៀតណាម​ម្នាក់​ដែល​ផ្ទុកវីរុស  SARS-CoV-2 នៅ​ទីក្រុង Daegu នៃ​កូរ៉េខាងត្បូង។
 
ទីភ្នាក់ងារ​គ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតុកូរ៉េខាងត្បូង (KCDC)  នាព្រឹកថ្ងៃទី ១ ខេមិនា បានឲ្យដឹង​ថាករណីឆ្លង SARS-CoV-2 សរុបនៅប្រទេសនេះបានកើន ៣៧៦ នាក់បន្ថែមទៀត ពោលគឺមាន​ករណី​ឆ្លង​ជំងឺសរុបគឺ ៣ ៥២៦ នាក់។
 
ក្នុងពេល​ជាមួយគ្នានេះ គណៈកម្ម ការសុខាភិបាលជាតិចិន បានប្រ កាសរបាយការណ៍ថ្មីបំផុតស្ដីពីស្ថាន ភាពនៃ ជំងឺ​រាតត្បាតរលាកផ្លូវដង្ហើម COVID-19 នៅប្រទេសនេះ។ ដូច្នោះហើយ នាថ្ងៃទី ២៩ ខែកុម្ភៈ ចិនដីគោក​បានកត់សម្គាល់ថា មានករណីផ្ទុកវីរុស SARS-CoV-2 ចំនួន ៥៧៣ នាក់ថ្មីបន្ថែមទៀត និង ៣៥ នាក់ត្រូវស្លាប់​។ អាស្រ័យហេតុនេះ គិតត្រឹមថ្ងៃទី ២៩ ខែកុម្ភៈចិនបានអះអាងថាមានអ្នកជំងឺសរុបគឺ ៧៩ ៨២៤ នាក់ ​និង ២ ៨៧០ នាក់ត្រូវស្លាប់ ដោយសារ COVID-19។ ទន្ទឹមនឹងនេះ មានអ្នកជំងឺចំនួន ៤១ ៦២៥ នាក់បានជា​សះស្បើយហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
 
ដោយមាន​ករណីស្លាប់ចំនួន ៤៣ នាក់ និង ៥៩៣ នាក់ដែលផ្ទុករីរុស (គិតត្រឹមថ្ងៃទី ២៩ ខែកុម្ភៈ) នាបច្ចុប្បន្ន អ៊ីរ៉ង់​គឺជា​ប្រទេសដែលមានអត្រាស្លាប់ខ្ពស់លំដាប់ទី ២ នៅលើពិភពលោក (បន្ទាប់ពីចិន) ហើយ​មាន​អត្រា​អ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក។
 
អ៊ីតាលី​មានចំនួនអ្នកស្លាប់ខ្ពស់ជាងគែទី ៣ ដោយសារជម្ងឺ COVID- 19 (មានមនុស្សចំនួន ២៩ នាក់ត្រូវស្លាប់ និងមាន​ ១ ១២៨ នាក់បន្ថែមទៀត ត្រូវឆ្លងវិរុស។
 
សហរដ្ឋ​អាមេរិក និងអូស្រ្តាលីបានជូនដំណឹងអំពីករណីស្លាប់ដំបូង ដោយសារជំងឺរាតត្បាតនេះ។ អៀរឡង់ អេក្វាដូ​ និងកាតា គឺជាប្រទេសថ្មីបំផុត ដែលបានកត់សម្គាល់ថាមានករណីឆ្លងជំងឺដំបូង។
 
អង្គការ​សុខភាពពិភពលោក (WHO) បានបង្កើនការព្រមានជាសកលអំពីហានិភ័យចំពោះវីរុស SARS-CoV-2 ដល់កម្រិត​ខ្ពស់បំផុត  ហើយចាត់ទុកថាស្ថានភាពអ្នកឆ្លងវីរុស និងចំនួន​ប្រទេស​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​រាត​ត្បាត​ COVID-19 បន្តកើនឡើង គឺជា ការព្រួយបារម្ភយ៉ាងច្បាស់លាស់៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top