• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានបេសកកម្មការទូតរុស្ស៊ីប្រចាំអង្គការណាតូនឹងបញ្ឈប់ប្រតិបត្តិការចាប់ពីខែវិច្ឆិកាឆ្នាំ២០២១

អង្គការណាតូបានសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកការទូតនៅក្នុងបេសកកម្មអចិន្រ្តៃយ៍របស់រុស្ស៊ីប្រចាំនៅសម្ព័ន្ធភាពយោធានេះ ពីចំនួន២០នាក់មកនៅត្រឹម១០នាក់ ហើយបណ្តេញបុគ្គលិក ៨ នាក់នៅក្នុងគណៈប្រតិភូបច្ចុប្បន្ននិងលុបចោលតំណែងទំនេរចំនួនពីរផង ដែរ។

នៅថ្ងៃទី១៨ ខែតុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថា ស្ថានបេសកកម្មការទូតរុស្ស៊ីប្រចាំនៅអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងបញ្ឈប់ប្រតិបត្តិការចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ហើយរាល់ការផ្លាសប្តូរព័ត៌មានរវាងភាគីទាំងពីរនឹងត្រូវបានធ្វើឡើងតាមរយៈស្ថានទូតរុស្ស៊ីប្រចាំនៅបែលហ្ស៊ីកប៉ុណ្ណោះ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov ដែលបានឲ្យដឹងថា រុស្ស៊ីក៏មិនទទួលស្គាល់បុគ្គលិកបេសកកម្មណាតូនៅទីក្រុងម៉ូស្គូឡើយ។

មុននោះ អង្គការណាតូបានសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកការទូតនៅក្នុងបេសកកម្មអចិន្រ្តៃយ៍របស់រុស្ស៊ីប្រចាំនៅសម្ព័ន្ធភាពយោធានេះ ពីចំនួន២០នាក់មកនៅត្រឹម១០នាក់ ហើយបណ្តេញបុគ្គលិក ៨ នាក់នៅក្នុងគណៈប្រតិភូបច្ចុប្បន្ននិងលុបចោលតំណែងទំនេរចំនួនពីរផងដែរ។ រុស្ស៊ីបានចោទប្រកាន់ថា ការដែលអង្គការណាតូបណ្តេញមន្ត្រីការទូតក្នុងស្ថានបេសកកម្មរបស់រុស្ស៊ីនៅទីស្នាក់ការនៃសម្ព័ន្ធភាពយោធានេះ បានដើរផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍ស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើការសន្ទនាជាមួយរុស្ស៊ីកាលពីមុននោះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top