• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតឡាវប្រចាំនៅវៀតណាម បានប្រារព្ធពិធីចូលឆ្នាំថ្មី ប្រពៃណី Bun Pi May នៅរដ្ឋធានីហាណូយ

នាយប់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ​ប្រចាំ​នៅវៀតណាមបានរៀបចំពិធីទទួលអំណរឆ្នាំថ្មីប្រពៃណីឡាវ Bun Pi May ២៥៦១ (យោងតាមប្រតិទិនពុទ្ធសាសន៍) ។

 ស្ថានទូតឡាវប្រចាំនៅវៀតណាម បានប្រារព្ធពិធីចូលឆ្នាំថ្មី ប្រពៃណី  Bun Pi May នៅរដ្ឋធានីហាណូយ

ចូលរួមក្នុងពិធីនេះរួមមាន ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម លោក Tran Quoc Vuong  អនុប្រធានអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា លោកស្រី Tong Thi Phong ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និង អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh។

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលប្រកៀកស្មាគ្នាជាមួយ បក្ស រដ្ឋ និង ប្រជាជនឡាវ ដើម្បីរក្សានិងពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងវៀតណាម - ឡាវ ឲ្យកាន់តែរឹងមាំ និងប្រសិទ្ធិភាព រួមចំ​ណែក​យ៉ាងសកម្មក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពឡាវប្រចាំនៅវៀតណាម លោក Thongsavanh Phomvihane សង្កត់ធ្ងន់ថា សមិទ្ធិផលសំខាន់ៗដែលប្រទេសឡាវសម្រេចបានក្នុងរយៈពេលកន្លងទៅគឺមានការរួមចំណែកយ៉ាងធំ​ធេង​ពីកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ ប្រសិទ្ធភាពនិងការគាំទ្រយ៉ាងពេញទំហឹងរបស់បក្ស រដ្ឋ និង ប្រជាជនវៀតណាម។ តាមរយៈនោះបានឆ្លុះបញ្ចាំងពីសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង​ឡាវនិងវៀតណាមដែលថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទសទាំងពីរបានរក្សានិងពូនជ្រុំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top