• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតឡាវប្រចាំនៅទីក្រុងហាណូយរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ឆ្នាំ២០១៩


 ទិដ្ឋភាពនៃពិធីបុណ្យ
 

 នាយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ បាន​រៀប​ចំពិធីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២៥៦២ (តាមប្រតិទិនពុទ្ធសគរាជ) នៃបបណ្តាកុលសម្ព័ន្ធឡាវ។
 
អញ្ជើញចូល​រួមក្នុងពិធីនេះមាន: វត្តមាន លោក Tran Quoc Vuong  សមាជិកការិយាល័យនយោបាយ លេខា​អចិន្ត្រៃយ៍​នៃ​លេខាធិការដ្ឋាន; លោកស្រី Tong Thi Phong សមាជិកការិយាល័យនយោបាយ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃរ​ដ្ឋសភា; លោកស្រី Dang Thi Ngoc Thinh សមាជិក​មជ្ឈិមបក្ស អនុប្រធានរដ្ឋវៀតណាម​។
 
ពីសំណាក់​ភាគីឡាវ មានវត្តមានឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសា ធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រចាំនៅវៀតណាម លោក Thongsavanh Phomvihane និង​បុគ្គលិក​នៃស្ថាន​ទូត​រួមទាំង​និស្សិត​ឡាវ​ជាច្រើន​កំពុងធ្វើការនិងសិក្សា នៅប្រទេសវៀតណាម​ផងដែរ។
 
នៅក្នុងពិធីនេះ លោក Thongsavanh Phomvihane បានលើកឡើងថា នាពេលកន្លងទៅ ប្រជាជនឡាវ ទទួលបានសមិទ្ធិ​ដ៏ធំធេងនិងសំខាន់ៗជាច្រើន។ រួមចំណែកចូលក្នុងសមិទ្ធផលទាំងនេះ គឺមិនអាច​ខ្វះនូវ​កិច្ច​សហប្រតិ​បត្តិការដ៏ស្មោះត្រង់ និងការជួយឧបត្ថម្ភពោរពេញទៅដោយប្រសិទ្ធភាពនិងទាន់ពេលវេលា របស់បក្ស រដ្ឋ និង​ប្រជាជនវៀតណាម ជាបងប្អូននោះឡើយ។ នេះគឺជាការបង្ហាញពីចំណងមិត្តភាព សាមគ្គីភាព​ពិសេស​និង​កិច្ច​សហប្រតិបត្តិការដ៏ទូលំទូលាយរវាងឡាវនិងវៀតណាមដោយលោកប្រធានហូជីមិញនិងលោកប្រធាន Kaysone Phomvihane បានបង្កើតមូលដ្ឋានគ្រឹះ និងត្រូវបានថ្នាក់ដឹកនាំច្រើនជំនាន់នៃបក្សទាំងពីរ រដ្ឋទាំងពីរ​និង​ប្រជាជននៃប្រទេសទាំងពីរបានកសាងឡើង។
 
នៅឯពិធីនេះ ​តាងនាមបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម អនុប្រធានរដ្ឋសភាវៀតណាមលោក Tong Thi Phong បាន​ផ្ញើរសេចក្តីពរជ័យ សិរីសួស្តី ជ័យមង្គលដ៏បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋនិង ប្រជាជននៃ​កុលសម្ព័ន្ធឡាវ ព្រមទាំងបានអះអាងថា៖
 
“បក្សកុម្មុយនីស្ត​វៀតណាម រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាល នឹងរួមជាមួយបក្ស រដ្ឋនិងប្រជាជន​បណ្តា​ជន​ជាតិ​ឡាវ ដើម្បីរក្សានិងលើកកំពស់ប្រពៃណីនៃសាមគ្គីភាពពិសេស។ ជាពិសេស ពូនជ្រុំថែមទៀត កិច្ច​សហប្រតិ​បត្តិការដ៏ទូលំទូលាយរវាងបក្ស រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឲ្យឡើងកម្ពស់ថ្មី មាន​ប្រសិទ្ធ​​ភាព​ជាក់ស្តែង ឆ្លើយតបនឹងបំណងប្រាថ្នានិងជំនឿរបស់ប្រជាជននៃប្រទេសទាំង ២ រួម​ចំណែក​ដើម្បី​សន្តិភាព​ - ស្ថិរភាព - កិច្ចសហប្រតិបត្តិការនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក”​៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ មួយចំនួន

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ មួយចំនួន

បន្ទាប់ពី ពិធីបដិសណ្ឋារកិច្ចជាផ្លូវការ ទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

Top