• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅអាមេរិករៀបចំកម្មវិធី “និទាឃរដូវស្រុកកំណើត” អំណរស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ខាល ចត្វាស័ក ឆ្នាំ២០២២

អញ្ជើញចូលរួមក្នុងពិធីនេះមានភ្ញៀវជិត ១៥០ នាក់ដែលបានតភ្ជាប់បណ្តាញពីទីកន្លែងជាច្រើនទូទាំងសហរដ្ឋអាមេរិក រួមទាំងតំណាង សហគមន៍វៀតណាមនៅអាមេរិក និងមិត្តភក្តិអាមេរិកនិងអន្តរជាតិជាច្រើនដែលស្និទ្ធស្នាលជាមួយវៀតណាម។
 

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper ថ្លែងមតិជូនពរឆ្នាំថ្មី  (រូបថត៖ baoquocte.vn)


នាថ្ងៃទី ២២ មករា ស្ថានទូត វៀតណាមប្រចាំនៅអាមេរិកបានរៀបចំកម្មវិធី “និទាឃរដូវស្រុកកំណើត” ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ តាមទម្រង់ អនឡាញ។ អញ្ជើញចូលរួមក្នុងពិធីនេះមានភ្ញៀវជិត ១៥០ នាក់ដែលបានតភ្ជាប់បណ្តាញ ពីទីកន្លែងជាច្រើនទូទាំងសហរដ្ឋអាមេរិក រួមទាំងតំណាង សហគមន៍វៀតណាមនៅអាមេរិក និងមិត្តភក្តិអាមេរិកនិងអន្តរជាតិជាច្រើនដែលស្និទ្ធស្នាលជាមួយវៀតណាម។

ថ្លែងមតិជូនពរប្រជាជនវៀតណាមនិងមិត្តអាមេរិក ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc បានគូសបញ្ជាក់អំពីអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងទំនាក់ទំនងវៀតណាម-អាមេរិកក៏ដូចជាការរីកចម្រើនយ៉ាងខ្លាំងរបស់សហគមន៍វៀតណាមនៅអាមេរិក ទោះ បីជាមានការលំបាក និងបញ្ហាប្រឈមបណ្តាលពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។  លោកឯកអគ្គរដ្ឋទូតសម្តែងគោលបំណងថា ឆ្នាំខាល ចត្វាស័ក ២០២២ ខាងមុខនេះនឹងនាំមកសំណាងល្អ ជោគជ័យ ការស្តារឡើងវិញនិងការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតរបស់វៀតណាមក៏ដូចជាការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-អាមេរិក។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅវៀតណាម លោក Marc Knapper បានសម្តែងនូវសេចក្តីរីករាយនិងកិត្តិយសដែលបាន វិលត្រឡប់មកបំពេញការងារនៅវៀតណាមវិញក្នុងនាមជាឯកអគ្គរដ្ឋទូត។ ឯកអគ្គរដ្ឋទូត Marc Knapper បានអះអាងថា នឹងខិតខំអស់ពីសមត្ថភាព ដើម្បីបន្តកសាងទំនាក់ទំនងវៀតណាម-អាមេរិក រួមចំណែកដល់សន្តិភាព សន្តិសុខ និងវិបុលភាពនៃតំបន់ និងពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top