• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសមួយចំនួនរៀបចំបណ្ដាសកម្មភាពរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសមួយចំនួនរៀបចំបណ្ដាសកម្មភាពរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ


នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ីបានអញ្ជើញទៅដាក់កម្រងផ្កានៅស្តូបលោកប្រធានហូជីមិញ នៅទីក្រុង Vladivostok និងរៀបចំពិធីរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម  (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២១)។

នៅក្នុងពិធីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Vladivostok លោក Nguyen Hoang Viet បានលើកត្រដែតពីអត្ថន័យដ៏មហោឡារិកនៃទិវាបុណ្យឯករាជ្យជាតិ ២ កញ្ញា ហើយបានរំលឹកពីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជាតិ ព្រមទាំងអះអាងថា ប្រជាជនជំនាន់ក្រោយ ចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់វីរៈយុទ្ធជនពលី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ។

នាថ្ងៃដដែល នៅទីក្រុង Praha ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកបានរៀបចំពិធីរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ ដោយមានការចូលរួមរបស់តំណាងថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ននៃសាធារណៈរដ្ឋឆែក និងប្រជាអាណិកជនដែលកំពុងរស់នៅនិងធ្វើការនៅសាធារណៈរដ្ឋឆែក។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ តាងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកលោក Thai Xuan Dung បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឆែកដែលបានប្រគល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២៥០ ពាន់ដូស និងលក់វ៉ាក់សាំងចំនួន ៥ សែនដូសជូនវៀតណាម។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រី Tunde Bartha ប្រធានខុទ្ធកាល័យរដ្ឋាភិបាលនៃសាធារណរដ្ឋឆែកបានឲ្យដឹងថា នាយករដ្ឋមន្រ្តីឆែកលោក Andrej BaBis បានអះអាងថា ការដែលឆែកបានប្រគល់វ៉ាក់សាំងជូនវៀតណាមគឺជាកាយវិការបង្ហាញពីសាមគ្គីភាព មិត្តភាព ហើយរដ្ឋាភិបាលឆែកកំពុងបន្តចរចាអំពីការបន្តផ្ដល់វ៉ាក់សាំង Moderna ចំនួន ៥ សែនដូសជូនវៀតណាម។

នាថ្ងៃទី ៣១ ខែសីហា ដដែល ស្ថានទូតវៀតណាមប្រចាំនៅឈីលីក៏បានរៀបចំពិធីដាក់កម្រងផ្កានៅស្តូបលោកប្រធានហូជីមិញ ដែលស្ថិទនៅសួនឧទ្យានហូជីមិញក្នុងទីក្រុង Santiago ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top