• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម ៣១៖ សារព័ត៌មានវាយតម្លៃថា វៀតណាមបានលើកកម្រិតមហោស្រពកីឡាតំបន់

ប្រទេសម្ចាស់ផ្ទះវៀតណាមបានបន្សល់ ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ដោយការងារ រៀបចំដើម្បីនាំមកនូវមហោស្រពមួយប្រកបដោយជោគជ័យ។
  ផ្ទាំងប៉ាណូផ្សព្វផ្សាយអំពីស៊ីហ្គេមលើកទី៣១ ត្រូវបានដំឡើងនៅតាមដងផ្លូវធំៗក្នុងរដ្ឋធានីហាណូយ។ (រូបថត៖ VOV)  

ក្រោយពីការប្រកួតអស់រយៈពេល ១៧ ថ្ងៃ មហោស្រពកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ (ស៊ីហ្គេម ៣១) បានបិទបញ្ចប់។ ប្រទេសម្ចាស់ផ្ទះវៀតណាមបានបន្សល់ ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ដោយការងារ រៀបចំដើម្បីនាំមកនូវមហោស្រពមួយប្រកបដោយជោគជ័យ។

គេហទំព័រ Inquirer Sports បានចុះផ្សាយបទសម្ភាសន៍ជាមួយប្រធានគណៈប្រតិភូកីឡាហ្វីលីពីន លោក Ramon Fernandez ជាមួយនឹងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមក្នុងបរិបទដែលការរីករាលដាលនៃជំងឺកូវីដ-១៩មិនទាន់បញ្ចប់នៅឡើយ។ លោកបានកោតសរសើរចំពោះហេដ្ឋារចនា សម្ព័ន្ធ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ប្រទេសម្ចាស់ផ្ទះចំពោះគណៈប្រតិភូ កីឡានានា។ លោក Fernandez ក៏បានចាត់ទុកផងដែរថា វៀតណាមបានលើកកម្រិតការប្រកួតកីឡាស៊ីហ្គេមតាមរយៈការងាររៀបចំ។

ក្នុងពេលជាមួយគ្នានេះ កាសែត Thairath របស់ថៃ បានចុះផ្សាយអត្ថបទមួយ ចែករំលែកពីអារម្មណ៍របស់អ្នកសារព័ត៌មាន ដែលមកធ្វើការនៅស៊ីហ្គេម។ អ្នកយក ព័ត៌មានរូបនេះបានឲ្យដឹងថា៖ ខ្ញុំត្រូវថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែល បានខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាស៊ីហ្គេម ទោះបីជាមានឧបសគ្គជាច្រើន ជាពិសេសគឺការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ដូច្នេះហើយ មហោស្រពកីឡារបស់ ប្រជាជននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មិនត្រូវអាក់ខានម្តងទៀត។ គេបានទទួលជោគជ័យ ហើយនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេស ជាតិនៅពេលក្រោយមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការបាញ់ប្រហារនៅឯយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក អតីតប្រធានាធិបតី Trump ត្រូវបានជម្លៀសចេញ

ការបាញ់ប្រហារនៅឯយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក អតីតប្រធានាធិបតី Trump ត្រូវបានជម្លៀសចេញ

អតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃទី ១៣ ខែកក្កដា ត្រូវបានភ្នាក់ងារសេវាសម្ងាត់ការពារ និងជម្លៀសចេញភ្លាមៗ បន្ទាប់ពីមានការបាញ់ប្រហារ នៅកន្លែងដែលលោកកំពុងធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania។

Top