• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម ៣១៖ ក្រុមជម្រើសជាតិ U២៣ វៀតណាម ប្រកួតដំបូងឈ្នះ ៣ – ០ ក្នុងការប្រកួតជាមួយ U២៣ ឥណ្ឌូនេស៊ី

U២៣ វៀតណាម ចាប់ផ្តើមប្រកួតស៊ីហ្គេមលើកទី ៣១ ដោយឈ្នះយ៉ាងបញ្ជុះបណ្ជូលលើគូប្រកួតខ្លាំង U២៣ឥណ្ឌូនេស៊ី ក្នុងការប្រកួតបើកឆាកពូល A។
  ក្រុម U២៣ វៀតណាម (រូបថត៖ VOV)  

នាយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ក្រុម U២៣ វៀតណាម បានយកឈ្នះលើក្រុម U២៣ ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតដំបូងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣១ នៅកីឡដ្ឋាន Viet Tri ទីក្រុង Viet Tri (ខេត្ត Phu Tho)។ U២៣ វៀតណាម ចាប់ផ្តើមប្រកួតស៊ីហ្គេមលើកទី ៣១ ដោយឈ្នះយ៉ាងបញ្ជុះបណ្ជូលលើគូប្រកួតខ្លាំង U២៣ឥណ្ឌូនេស៊ី ក្នុងការប្រកួត បើកឆាកពូល A។

ថ្វីត្បិតតែក្លាយជាម្ចាស់ជើងឯកស៊ីហ្គេមក៏ដោយ ប៉ុន្តែក្នុងតង់ទី១ U២៣ វៀតណាមបានចូលប្រកួតពានរង្វាន់ឆ្នាំនេះ ដោយមានការប្រុងប្រយ័ត្ន។ ចំណុចលេចធ្លោក្នុងការប្រកួតរបស់គ្រូបង្វឹក Park Hang Seo និងកូនក្រុមរបស់ខ្លួន គឺបទពិសោធន៍និងកម្រិតឆ្នើមរបស់កីឡាករដែលមានអាយុលើសពី ២៣ ឆ្នាំនេះ។

នៅទីបំផុត U២៣ វៀតណាម បានយកឈ្នះ U២៣ ឥណ្ឌូនេស៊ី ដោយពិន្ទុលើសលប់ក្នុងលទ្ធផល ៣-០។ ការប្រកួតបន្ទាប់ក្រុមគ្រូបង្វឹក Park Hang Seo និងកូនក្រុមគឺត្រូវជួប U២៣ ហ្វីលីពីន នៅយប់ថ្ងៃទី ៨ ឧសភា។ នេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់ U២៣ វៀតណាម ដើម្បីឈរផ្តាច់មុខតំណែងកំពូលតារាង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top