• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍

ខឿនសេដ្ឋកិច្ចវៀតណាមនៅតែមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ដោយមិនអើពើថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះក៏ដោយ។

សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍

នៅក្នុងអត្ថបទមួយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចុះផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ អ្នកនិពន្ធបាននិយាយថា សេដ្ឋកិច្ចរបស់វៀតណាមមានកំណើនគួរឱ្យចាប់អារម្មណ៍ នៅឆ្នាំ ២០១៩ លើសពីគោលដៅដែលរដ្ឋាភិបាលបានដាក់ចេញ។ យោងតាមស្ថិតិផ្លូវការចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ កំណើន GDP របស់វៀតណាមនៅឆ្នាំ ២០១៩ បានឈានដល់ ៧,០២%; អត្រាកំណើននៃការនាំចេញ - នាំចូលគឺ ៨,១% នឹងសម្រេចបានទំហំពាណិជ្ជកម្មនៃការនាំចេញ - នាំចូលសរុបប្រមាណ ៥១៧ ពាន់លានដុល្លារអាមេរិក។

អ្នកនិពន្ធអត្ថបទនេះបានអះអាងថា៖ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ីក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ពោលគឺ កំណើន GDP នៃខឿនសេដ្ឋកិច្ច វៀតណាមបានមកពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង ក៏ដូចជាផលិតផលបច្ចេកវិទ្យាខ្ពស់។ កាលពីដើមឆ្នាំនេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប (EU) ដោយសន្យាថា នឹងដករបាំងពន្ធគយជាច្រើននិងបង្កើតលក្ខខណ្ឌសម្រាប់ការចូលទីផ្សារអតិបរិមារបស់គ្នាទៅវិញទៅ មក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សប្តាហ៍តន្ត្រីអន្តរជាតិ Hue ឆ្នាំ២០២៦៖ ក្បាច់របាំវប្បធម៌ចម្រុះពណ៌នៅតាមទន្លេ Huong

សប្តាហ៍តន្ត្រីអន្តរជាតិ Hue ឆ្នាំ២០២៦៖ ក្បាច់របាំវប្បធម៌ចម្រុះពណ៌នៅតាមទន្លេ Huong

កាលពីរសៀលថ្ងៃទី២៥ ខែឧសភា គណៈកម្មការរៀបចំ Festival Hue ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសពីសប្តាហ៍តន្ត្រីអន្តរជាតិ Hue ឆ្នាំ២០២៦។

Top