• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្ដីជូនដំណឹងស្ដីពីសន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងសន្និដ្ឋាននៃសន្និបាតមជ្ឈឹមលើកទី១១ (រូបថត៖ dangcongsan.vn)
 

នាថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០១៩ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បាន ចេញ​សេចក្ដី​ជូន​ដំណឹង​ថា ចា​ប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅ រដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បាន​រៀបចំសន្និបាត លើកទី១១ដើម្បីពិភាក្សា ផ្ដល់មតិចំពោះសេចក្ដីព្រាងឯកសារនានាដែលដាក់ជូន មហា​សន្និបាតលើកទី១៣របស់បក្ស របាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការរដ្ឋឆ្នាំ២០១៩ ផែន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ថវិការរដ្ឋឆ្នាំ២០២០ និងបញ្ហា សំខាន់ផ្សេងៗទៀត។ បណ្ដាសេចក្ដី​ព្រាង​ឯកសារ​ដាក់​ជូន​មហាសន្និ​បាតលើក ទី១៣រួមមាន៖ សេចក្ដីព្រាងរបាយការណ៍នយោបាយនិងសេចក្ដីព្រាងរបាយ ការណ៍បូក​សរុប១០ឆ្នាំអនុវត្តកម្មវិធីកសាងប្រទេសជាតិក្នុងអន្តរកាលឈានឡើងលទ្ធិសង្គមនិយម (បំពេញបន្ថែម​និងអភិវឌ្ឍនាឆ្នាំ២០១១) សេចក្ដីព្រាងរបាយ ការណ៍បូកសរុប​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​រយៈពេល១០ឆ្នាំ ២០១១- ២០២០ កសាងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ ២០២១-២០៣០ សេចក្ដីព្រាងរបាយការណ៍វាយតម្លៃចំពោះលទ្ធផលអនុវត្តភារ កិច្ចអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​រយៈ​ពេល​៥​ឆ្នាំ ២០១៦-២០២០ និងទិសដៅ ភារកិច្ច អភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-២០២៥ សេចក្ដី​ព្រាង​របាយ​ការណ៍ បូកសរុបការងារកសាងបក្សនិងការអនុវត្តលក្ខ័ន្តិកៈបក្សក្នុងអាណត្តិមហាសន្និ បាត​លើក​ទី​១២។
 
គណៈ​កម្មាធិការមជ្ឈឹមបក្សបានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមា ជិកគណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​មជ្ឈឹម​នីតិកា​លទី១២ចំនួន៤នាក់ ព្រមទាំង ពិចារណា សម្រេចដាក់វិន័យដោយការ​បណ្ដេញ​ចេញ​ពីបក្ស​ចំពោះ​លោក​ Nguyen Bac Son អតីតសមាជិកមជ្ឈឹមបក្សនីតិកាលទី១០ អតីតអនុប្រធាន គណៈកម្មាធិការ​ឃោសនា​អប់​រំមជ្ឈឹម​ និងលោក Truong Minh Tuan អតីត សមាជិកមជ្ឈឹមបក្សនីតិកាលទី១២ អនុប្រធាន​គណៈ​កម្មាធិការ​​ឃោស​នាអប់រំ​ មជ្ឈឹម អតីតលេខាគណៈ កម្មការជំនាញបក្ស អតីតរដ្ឋមន្រ្តីក្រសួង​ព័ត៌មាននិង ទូរគមនាគមន៍​។
 
គណៈកម្មាធិការ​មជ្ឈឹមបក្សបានអំពាវនាវអោយបក្សទាំងមូល ប្រជាជន ទាំងមូលនិងកងទ័ពទាំងមូល បង្កើន​សាមគ្គីភាព ឯកភាព ពង្រីកលទ្ធផល សំខាន់ៗដែលសម្រេចបានក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩ ខិតខំ​ប្រឹងប្រែង ជំនះពុះពារលើការលំបាកឧបសគ្គ ប្ដេជ្ញាចិត្តតស៊ូការពាររឹងមាំនូវឯករាជ្យ អធិប តេយ្យភាព បូរណភាព​ដែនដីរបស់មាតុប្រទេស រក្សារឹងមាំនូវបរិយាកាសសន្តិ ភាព ស្ថិរភាព សម្រេចប្រកបដោយ​ជោគ​ជ័យ​នូវ​គោលដៅ ភារកិច្ចដែលបានដាក់ ចេញចំពោះឆ្នាំ២០១៩ និងឆ្នាំ២០២០ ក៏ដូចជា​ចំពោះ​អាណត្តិ​មហាសន្និ​បាត​លើក ទី១២របស់បក្ស ព្រមទាំងរៀបចំប្រកប ដោយជោគជ័យនូវសន្និបាតបក្សភាគគ្រប់ ជាន់ថ្នាក់ ឆ្ពោះ​ទៅមហាសន្និបាតទូទាំងប្រទេសលើក ទី១៣របស់បក្ស ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីបុណ្យបើកព្រះត្រា Tran នានិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤

ពិធីបុណ្យបើកព្រះត្រា Tran នានិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤

ពិធីបុណ្យបើកព្រះត្រា Tran នៅនិទាឃរដូវ ឆ្នាំរោង ឆស័ក ២០២៤ បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី២៣ ខែកុម្ភៈ និងព្រឹកព្រលឹមថ្ងៃទី ២៤ ខែកុម្ភៈ (ពោលគឺរាត្រីថ្ងៃទី ១៤ ព្រឹកព្រលឹមថ្ងៃទី ១៥ តាមច័ន្ទគតិ) នៅបរិវេណវិហារ Tran នៃខេត្ត Nam Dinh។

Top