សិក្ខាសាលានេះបានប្រមូលផ្តុំវាគ្មិនជិត៥០នាក់
ដែលជាអ្នកជំនាញដ៏មានកិត្យានុភាពមកពីប្រទេសនិងអង្គការអន្តរជាតិ ចំនួន ២៣; ប្រតិភូជិត១០០ នាក់ មកពីទីភ្នាក់ងារតំណាងបរទេសនៅវៀតណាម
ឯកអគ្គរដ្ឋទូតចំនួន២២រូប។
ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា
អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet បានអះអាងថា
ការអនុលោមតាមគោលការណ៍ និងស្តង់ដារដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ
គឺជាមូលដ្ឋានគ្រឹះសម្រាប់ធានាសន្តិភាព និងស្ថិរភាពអន្តរជាតិ។
នេះក៏ជាក្របខណ្ឌរួមសម្រាប់ប្រទេសនានាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី
និងកិច្ចសហប្រតិបត្តិការ។ លោកអនុរដ្ឋមន្ត្រីក៏បានឲ្យដឹងថា
ការដែលវៀតណាមតែងតាំងបេក្ខភាពដំបូងសម្រាប់តំណែងជាចៅក្រមនៃតុលាការច្បាប់សមុទ្រអន្តរជាតិ
(ITLOS) ដំណាក់កាល ២០២៦-២០៣៥
បញ្ជាក់ជាថ្មីអំពីការត្រៀមជាស្រេចរបស់វៀតណាមក្នុងការរួមចំណែកដល់សកម្មភាពរបស់ ITLOS;
ទន្ទឹមនឹងនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខ្ជាប់ខ្ជួនចំពោះ
UNCLOS និយាយដោយឡែក
និងការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនិយាយរួម។
សន្និសីទអន្តរជាតិលើកទី
១៦ ស្តីពីសមុទ្រខាងកើតបានប្រព្រឹត្តទៅនាថ្ងៃទី ២៣ តុលា និងថ្ងៃទី ២៤ តុលា។
នៅខាងក្រៅសន្និសីទ គណៈកម្មាធិ ការ រៀបចំបានបន្តរៀបចំកម្មវិធីអ្នកដឹកនាំវ័យក្មេងដើម្បីស្វែងរកគំរូវ័យក្មេង
ជំនាន់ក្រោយក្នុងការស្រាវជ្រាវបញ្ហាសមុទ្រខាងកើត
និងចំណាយពេលពិភាក្សាក្នុងសម័យប្រជុំពិសេសមួយដែលមានប្រធាន បទពិភព លោក ជំនាន់យុវជន
និងសន្តិសុខដែនសមុទ្រ៕





