• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានអន្តរជាតិវាយតម្លៃអំពីជោគជ័យរបស់មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019

ក្រោយរយៈពេលបីថ្ងៃធ្វើការដោយបានឆ្លងកាត់កម្មវិធីពិភាក្សាច្រើននោះ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​វប្បធម៌ព្រះពុទ្ធ Tam Chuc (ស្រុក Kim Bang ខេត្ត Ha Nam) មហាពិធី​បុណ្យ​វិសាខ​បូជា​នៃ​អង្គកា​រសហ​ប្រជា​ជាតិ​ Vesak 2019 បានបិទបញ្ចប់ប្រកបដោយជោគជ័យ។ ព្រឹត្តិការណ៍​នេះបាន​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ជាច្រើន​ពីសារព័ត៌មានអន្តរជាតិ។
 
លើគេហទំព័រ​ Buddhistdoor Global របស់ហ៊ុងកុង (ចិន) បានចុះផ្សាយថា មហាពិធីបុណ្យ​វិសាខ​បូជា​នៃ​អង្គការ​សហប្រជា​ជាតិ​លើកទី១៦ បានបញ្ចប់ប្រកបដោយជោគ ជ័យ។ យោងតាមអត្ថបទ នេះគឺជា​វេទិកា​សម្រាប់​តំណាង​​សាសនានៃប្រទេសនានា ធ្វើការពិភាក្សាអំពីភាពជាអ្នកដឹកនាំដែលមានការទទួលខុសត្រូវ ដើម្បី​សន្តិភាព​​ប្រកបដោយចីរភាព និងវិធីសាស្ត្រអភិក្រមរបស់ព្រះពុទ្ធអំពីគ្រួសារសុខដុមរម្យនា ថែរក្សា​សុខភាព​​និង​សង្គម​ប្រកបដោយនិរន្តរភាព អំពីការអប់រំសីលធម៌សកលលោក បដិវត្តន៍ឧស្សាហកម្ម៤.០ និងវិធិ​សាស្ត្រ​អភិក្រម​របស់ព្រះពុទ្ធ​សាសនា​អំពីការ​ប្រើប្រាស់​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​។
 
ក្នុងថ្ងៃ​ដដែល គេហរទំព័រ AsiaNewsNetwork បានផ្សព្វផ្សាយនូវប្រធានបទស្តីពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែល​បាន​​លើកត្រដែតក្នុងក្របខ័ណ្ឌនៃ Vesak 2019។ ក្រោមប្រធានបទ “ព្រះពុទ្ធសាសនា​ឆ្ពោះទៅ​ការសម​ស្របជា​មួយ​នឹង​បដិវត្តន៍ឧស្សា ហកម្ម៤.០” អត្ថបទនេះបានដកស្រង់មតិរបស់​តំណាង​សាសនា​នៃប្រទេស​ជាច្រើន​ អំពីវិធីសាស្ត្រសមស្របជាមួយបដិវត្តន៍៤.០របស់ពុទ្ធសាសនា និងការប្រើប្រាស់បច្ចេកវិទ្យា សំដៅអភិរក្ស​​នូវតម្លៃ​របស់ព្រះ​ពុទ្ធ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

 Glorious Ashes  តំណាងឱ្យភាពយន្តវៀតណាមចូលរួម Oscar ឆ្នាំ ២០២៤

" Glorious Ashes " តំណាងឱ្យភាពយន្តវៀតណាមចូលរួម Oscar ឆ្នាំ ២០២៤

" Glorious Ashes " ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាជាតិជាខ្សែភាពយន្តតំណាងឱ្យ វៀតណាមចូលរួមពានរង្វាន់ប្រភេទភាពយន្តអន្តរជាតិនៅឯកម្មវិធី Oscar លើកទី ៩៦ ដែលប្រព្រឹត្តទៅនៅឆ្នាំក្រោយនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

Top