• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានឡាវចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់ប្រធានរដ្ឋវៀតណាម

កាសែត Pathet ឡាវបានចុះផ្សាយនូវវិចារណកថាមួយនៅលើទំព័រមុខអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ របស់ប្រធានរដ្ឋវៀតណាម លោក  Nguyen Xuan Phuc (រូបថត៖ TTXVN)
 

សារព័ត៌មានឡាវ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានចេញផ្សាយ លើទំព័រមុខបទវិចារណកថាអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ៩-១០ ខែសីហា។

កាសែត Pathet ឡាវប្រចាំថ្ងៃ ដែលជាកាសែតនៃទីភ្នាក់ងារសារព័ត៌មានឡាវ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “សូមអបអរសាទរចំពោះដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការមកកាន់ប្រទេសឡាវរបស់ប្រធានរដ្ឋវៀតណាម”។ អត្ថបទបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាម ក្នុងគោលបំណងបន្តលើកកម្ពស់ប្រពៃណីនៃទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ឡាវ-វៀតណាម រួមចំណែកពង្រឹងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាម។

កាសែត Pasaxon  (កាសែតប្រជាជន) ដែលជាស្ថាប័នបញ្ចេញមតិនៃបក្សប្រជាជនបដិវត្តន៍ឡាវនៅថ្ងៃដដែលនោះក៏បានចុះផ្សាយបទវិចារណកថាមួយដែលមានចំណងជើងថា “សាមគ្គីភាពពិសេសរវាងឡាវនិងវៀតណាមកាន់តែស្អិតរមួតជានិច្ច”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ឆ្នាំ ២០២៦ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលគូសសញ្ញាខួបលើកទី ៣៥ (១៩៩១-២០២៦) នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហព័ន្ធរុស្ស៊ី។

Top