• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានរួម វិភាគទានដ៏ធំធេងទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស


 លោក Nguyen Xuan Phuc ថតរូបជាមួយថ្នាក់ដឹកនាំបណ្ដាស្ថាប័ន​សារព័ត៌មានរដ្ឋនិងអ្នកកាសែតបដិវត្តន៍ជើងចាស់

ក្នុងឱកាសរំលឹកខួបលើកទី៩៣ ​ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម​ នាព្រឹ​ក​​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០១​៨ នៅរដ្ឋធានី​ហាណូយ​ នាយករដ្ឋមន្រ្តីលោ​ក Nguyen Xuan Phuc បានអញ្ជើញជួបមុខថ្នា​ក់ដឹក​នាំ នៃ​បណ្ដា​ស្ថាប័ន​សារព័ត៌មាន​ក្នុងទូទាំង​ប្រទេស និងអ្នក​កាសែតបដិវត្តន៍ជើងចាស់នានាផងដែ​រ។
 
លោកនាយករដ្ឋមន្រ្តីអះអាងថា​ ក្រោមការដឹកនាំរបស់បក្ស សា​រព័ត៌​មាន បដិវត្តន៍​វៀត​ណាម​ជានិច្ចកាល​ជាកម្លាំង​ស្នូលនៅលើ​សមរភូមិខាងសតិអារម្មណ៍ ​វប្បធម៌ ដែលរីកធំធាត់លើគ្រប់ជ្រុង​ជ្រោយដោយ​ឥតឈប់​ឈរ​។ លោក Nguyen Xuan Phuc អះអាងថា សា​រព័ត៌មានបដិវត្តន៍វៀតណាមបានរួ​មវិភាគទានដ៏សំខាន់​ ទៅក្នុង​បុព្វហេតុ​កសាងនិងការពារមាតុប្រទេ​ស ការពារសិទ្ធិនិងផ​លប្រយោជន៍​ដ៏ ស្របច្បាប់​របស់​ប្រជាជន​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម។ នា​យករដ្ឋមន្រ្តីលោក ​Nguyen Xuan Phuc បានស្នើ​ឲ្យផ្នែក​សារព័ត៌មាន​បំពេញ​ការងារ​កំណត់​ទិស​ដៅ សំរាប់សាធារណៈមតិ​ឲ្យបានល្អ នាំប្រជាជនឆ្ពោះទៅតំលៃដ៏​ល្អប្រសើរ និ​ង កសាង​បរិយាកាស​ព័ត៌មាន​ដ៏ស្អាតបរិសុទ្ធ។​
 
 “ខ្ញុំស្នើឲ្យផ្នែកសារព័ត៌មានទាំង​មូលចាំបាច់ត្រូវជំរុញការ​ផ្សព្វផ្សាយ ឃោសនា ដើម្បីសង្គមទាំងមូល ​អ្នក​កា​សែត​​ កម្មាភិបាល និង​ប្រជាជនទាំងមូល មានការយល់ដឹង​យ៉ាងត្រឹមត្រូវ។ ​យើង​ត្រូវការ​តបតនឹង​ព័ត៌មាន​ដ៏ខុស​ឆ្គង​លើ បណ្ដាញសង្គមឲ្យបានទាន់ពេលវេលា​ រួមចំណែកពង្រឹងជំនឿទុកចិ​ត្តរបស់ ប្រជាជ​ន សហគ្រិន​និង​វិនិយោគិន​ជាតិ និង​អន្តរជាតិ”​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top