• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាខាទេសចរណ៍អន្តរជាតិជាច្រើននឹងមកទស្សនាស្វែងយល់នៅ Ba Ria - Vung Tau

ភ្ញៀវទេសចរណ៍ជាង ៨,៥ លាននាក់បានមកខេត្ត Ba Ria - Vung Tau ក្នុងរយៈពេល ៧ ខែកន្លងទៅ ចំណូលបានកើនដល់ជាង ៨ ៨៣០ ពាន់លានដុង (ជាង ៣៧៤ លានដុល្លារអាមេរិក)។
គណៈប្រតិភូអន្តរជាតិជាច្រើនមក Ba Ria - Vung Tau តាមផ្លូវសមុទ្រ (រូបថត៖ Gia Khang/VOV)

ដោយឡែក ក្នុងខែកក្កដា ខេត្តបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១,៤ លាននាក់ កើនឡើង ២៤% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។  នេះជាព័ត៌មានដែលមន្ទីរទេសចរណ៍ខេត្តបានប្រកាសនៅថ្ងៃទី ៣០ ខែកក្កដា។

ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ វិស័យទេសចរណ៍របស់ខេត្ត Ba Ria - Vung Tau នឹងបន្តរីកចម្រើន ព្រោះភ្នាក់ងារទេសចរណ៍បរទេសជាច្រើនបានមកសម្របសម្រូលជាមួយមូលដ្ឋាន ដើម្បីនាំភ្ញៀវទេសចរណ៍អន្តរជាតិទស្សនាតំបន់ Ho Tram។ លោកស្រី Tran Thi Thu Hien អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា៖

“ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ វិស័យទេសចរណ៍នៃខេត្ត Ba Ria-Vung Tau នឹងផ្តោតទៅលើព្រឹត្តិការណ៍ចំនួន ២ នៅតំបន់ Xuyen Moc, Long Dien និង Dat Do។ ទី១ គឺកម្មវិធីសប្តាហ៍ទេសចរណ៍ស្ថិតក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍របស់ខេត្ត Ba Ria - Vung Tau។ ទី២ ទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិរៀបចំសន្និសីទសមាគមទេសចរណ៍នៅតំបន់ Ho Tram។ នៅទីនេះ អាជីវកម្មទេសចរណ៍របស់ខេត្តនឹងចូលរួមសហការជាមួយភ្នាក់ងារទេសចរណ៍នៃក្រុមហ៊ុនអន្តរជាតិ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top