គណៈប្រតិភូអន្តរជាតិជាច្រើនមក Ba Ria - Vung Tau តាមផ្លូវសមុទ្រ (រូបថត៖ Gia Khang/VOV)
ដោយឡែក ក្នុងខែកក្កដា ខេត្តបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១,៤ លាននាក់ កើនឡើង ២៤% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាព័ត៌មានដែលមន្ទីរទេសចរណ៍ខេត្តបានប្រកាសនៅថ្ងៃទី ៣០ ខែកក្កដា។
ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ វិស័យទេសចរណ៍របស់ខេត្ត Ba Ria - Vung Tau នឹងបន្តរីកចម្រើន ព្រោះភ្នាក់ងារទេសចរណ៍បរទេសជាច្រើនបានមកសម្របសម្រូលជាមួយមូលដ្ឋាន ដើម្បីនាំភ្ញៀវទេសចរណ៍អន្តរជាតិទស្សនាតំបន់ Ho Tram។ លោកស្រី Tran Thi Thu Hien អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា៖
“ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ វិស័យទេសចរណ៍នៃខេត្ត Ba Ria-Vung Tau នឹងផ្តោតទៅលើព្រឹត្តិការណ៍ចំនួន ២ នៅតំបន់ Xuyen Moc, Long Dien និង Dat Do។ ទី១ គឺកម្មវិធីសប្តាហ៍ទេសចរណ៍ស្ថិតក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍របស់ខេត្ត Ba Ria - Vung Tau។ ទី២ ទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិរៀបចំសន្និសីទសមាគមទេសចរណ៍នៅតំបន់ Ho Tram។ នៅទីនេះ អាជីវកម្មទេសចរណ៍របស់ខេត្តនឹងចូលរួមសហការជាមួយភ្នាក់ងារទេសចរណ៍នៃក្រុមហ៊ុនអន្តរជាតិ”៕