
ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធី (រូបថតៈ VOV5)
នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ សមាគមសហគ្រិនឯកជន វៀតណាមបាន រៀបចំពិធីបំផុសចលនាប្រឡងប្រណាំងក្រោមប្រធានបទ “កម្មវិធីសហ គ្រិនផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ”។
អញ្ជើញចូលរួម ក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានគូសបញ្ជាក់ថា ដើម្បីអនុវត្តន៍សកម្មភាពប្រកបដោយប្រ សិទ្ធភាព សហគ្រិនវៀតណាមគប្បីរក្សាបំណងប្រា ថ្នារបស់ខ្លួនដោយមានការផ្លាស់ប្តូរនិងច្នៃប្រឌិតដោយឥតឈប់ឈរ ជាពិសេស ឆ្លៀត យករាល់ឱកាសដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤នាំមកជូន។ លោកប្រធានរដ្ឋបានស្នើ ឲ្យក្រសួង ស្ថាប័ននានាត្រូវពង្រឹកភាពជាអ្នកដឹកនាំ ឃោសនាអប់រំដើម្បីលើកកំពស់ ការយល់ដឹងនិងបង្កើតការស្រុះចិត្តគំនិតក្នុងប្រព័ន្ធនយោបាយនិងប្រជាជនគ្រប់ស្រ ទាប់ អំពីគោលនយោ បាយដ៏ខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជនរបស់បក្ស និងរដ្ឋ។ ម្យ៉ាងវិញទៀត អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រាល់គោលនយោបាយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចឯកជន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម