• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសកូរ៉េខាងត្បូងនឹងមន្តបើកទូលាយអាជីវកម្មនៅវៀតណាម


សហគ្រាសកូរ៉េខាងត្បូងនឹងមន្តបើកទូលាយអាជីវកម្មនៅវៀតណាម 

នេះគឺជាការអះអាងរបស់សហគ្រាសនាំមុខគេនៅកូរ៉េខាងត្បូងនៅក្នុងកិច្ចសន្ទនា ជួបប្រាស្រ័យជាមួយរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung នៅពេលលោកបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅ កូរ៉េខាងត្បូង តាមសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុទ្ធសាស្ត្រ ហិរញ្ញវត្ថុ កូរ៉េខាងត្បូង (MOSF) លោក Kim Dong-yeon។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៧។ វីឯខ្លួនវិញថ្នាក់ដឹកនាំនៃបណ្ដាសម្ព័ន្ធក្រុមហ៊ុននាំមុខគេរបស់កូរ៉េ​ខាងត្បូង ដូជា៖ Samsung    LG    SK    Lotte ក៏បានវាយតម្លៃខ្ពស់លទ្ធផលនៃការកែលម្អបរិយាកាសវិនិយោគ​របស់រដ្ឋាភិបាលវៀតណាមនាពេលកន្លងទៅ ហើយអះអាងថាវៀតណាមជាទីផ្សារវិនិយោគយុទ្ធសាស្រ្ត​។ បណ្ដាសហគ្រាសកូរ៉េខាងត្បូងក៏បានអះអាងថា នឹងបង្កើនភាពតភ្ជាប់និងជួយឧបត្ថម្ភ ដើម្បីសហគ្រាសវៀតណាមអាចចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នាពេលអនាគត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ក្រុមវិស្វកម្មលេខ ៤ រាយការណ៍លទ្ធផលលេចធ្លោដែលសម្រេចបានជូនលោកអ៊ំ ហូ បន្ទាប់ពីបញ្ចប់ភារកិច្ចនៅតំបន់ Abyei

ក្រុមវិស្វកម្មលេខ ៤ រាយការណ៍លទ្ធផលលេចធ្លោដែលសម្រេចបានជូនលោកអ៊ំ ហូ បន្ទាប់ពីបញ្ចប់ភារកិច្ចនៅតំបន់ Abyei

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីលានបាឌីញ (Ba Dinh) ទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានរៀបចំពិធីរាយការណ៍លទ្ធផល​លេចធ្លោដែលក្រុមវិស្វកម្មលេខ ៤ សម្រេចបានក្នុងការបំពេញភារកិច្ចនៅកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) ជូនលោកអ៊ំ ហូ។

Top