ព័ត៌មាន
សម្មភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh នៅខាងក្រៅសន្និសីទកំពូលស្ដីពីនារីសកល

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh
លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនាមហាវិទ្យាល័យបច្ចេកវិទ្យាភូមិន្ទ Melbourne (RMIT) និងជួបសំណេះសំណាលជាមួយនិស្សិតវៀតណាម ដែលកំពុងសិក្សារៀនសូត្រនៅសាលា។
ក្នុងឱកាសចូលរួមសន្និសីទកំពូលស្ដីពីនារីសកល ២០១៨ ដែលត្រូវបានរៀបចំឡើងនៅអូស្រាលី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានមានសកម្មភាពទ្វេភាគីមួយចំនួននៅរដ្ឋ Victoria ដែលជារដ្ឋមានសក្កានុភាពសហប្រតិបត្តិការលើវស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងបណ្ដុះបណ្ដាលជាមួយវៀតណាម។
ក៏ក្នុងថ្ងៃដដែល លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនាមហាវិទ្យាល័យបច្ចេកវិទ្យាភូមិន្ទ Melbourne (RMIT) និងជួបសំណេះសំណាលជាមួយនិស្សិតវៀតណាម ដែលកំពុងសិក្សារៀនសូត្រនៅសាលា។ អញ្ជើញថ្លែងមតិនៅទីនេះ សោកស្រីអនុប្រធានរដ្ឋមានបំណងថា៖ និស្សិតវៀតណាមនឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីរួមចំណែកកសាងប្រទេសជាតិ។
ក៏នាថ្ងៃទី២៣ ខែមេសា លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនាកសិដ្ឋានដាំ ប៉េងប៉ោះបច្ចេកវិទ្យាខ្ពស់ Lotus Farm របស់វិនិយោគិនជនជាតិវៀតណាម ១ រូប។
នាយប់ថ្ងៃទី២៣ ខែមេសា លោកស្រី Dang Thi Ngoc Thinh បានទទួលជួបសន្ទនាជាមួយគណកម្មាធិការ នៃសមាគមធុរកិច្ចអាណិកជនេវៀតណាមប្រចាំនៅអូស្រាលីផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម