• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធក្រុមហ៊ុនធំៗរបស់ចិនមានបំណងចង់បន្តពង្រីកការវិនិយោគនៅវៀតណាម

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង(ចិន) នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនរបស់ចិនដូចជា៖ Texhong, Runergy, Energy China, GOERTEK, TCL, Tianneng និង ChangCheng។ ទាំងនេះគឺជាសម្ព័ន្ធក្រុមហ៊ុនដែលកំពុងវិនិយោគយ៉ាងធំធេង និងមានបំណងចង់ពង្រីកផលិតកម្មនិងអាជីវកម្មនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Texhong របស់ចិន។ រូបថត៖ Duong Giang

នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនបានវាយតម្លៃខ្ពស់និងជឿជាក់លើការអភិវឌ្ឍប្រកបដោយភាពស្វាហាប់របស់​វៀត​ណាម ហើយបានសម្តែងគោលបំណងចង់បន្តពង្រីកការវិនិយោគនៅវៀតណាមលើវិស័យដូចជា៖ ថាមពល ហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្ម កំពង់ផែក្នុងស្រុក ការផលិតរថយន្ត ស្រាវជ្រាវអភិវឌ្ឍន៍និងកសាងខ្សែសង្វាក់ផ្គត់ផ្គង់នៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានកត់សម្គាល់នូវសំណើររបស់សម្ព័ន្ធក្រុមហ៊ុននានា ហើយបានឲ្យដឹងថា នាបច្ចុប្បន្ន វៀតណាមកំពុងអនុវត្តយ៉ាងខ្លាំងក្លាកំណែទម្រង់បែបបទរដ្ឋបាល បន្តធ្វើវិសោធនកម្ម មានយន្តការនិងគោលនយោបាយដោះស្រាយបញ្ហាមួយចំនួនក្នុងការធ្វើអាជីវកម្ម ប្រើប្រាស់សម្ភារៈសំណង់ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍ផ្ទះស្នាក់នៅសង្គម។ លោកនាយករដ្ឋមន្រ្តីបានស្នើថា ក្រៅពីការបន្តពង្រីកការវិនិយោគផលិតកម្ម និងអាជីវកម្មប្រកបដោយស្ថិរភាពយូរអង្វែងនៅវៀតណាម សហគ្រាសត្រូវយកចិត្តទុកដាក់ការពារបរិស្ថាន និងថែទាំជីវភាពរស់នៅសម្រាប់ពលករ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានមានប្រសាសន៍ថា វៀតណាមលើកទឹកចិត្តដល់សហគ្រាស ក្នុងនោះមានសហគ្រាសចិនផង វិនិយោគលើវិស័យដូចជាថាមពលកកើតឡើងវិញ កសាងប្រព័ន្ធបញ្ជូនអគ្គិសនី ឧស្សាហកម្មឧបត្ថម្ភកាត់ដេរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top