• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្តែងឡើងវិញលំហរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវិថីបុរាណហាណូយ


សម្តែងឡើងវិញលំហរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវិថីបុរាណហាណូយ

នារសៀលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៨ លំហរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមត្រូវបានបង្ហាញឡើងវិញ នៅតាម​កេរ្តិ៍តំណែលល្បីឈ្មោះនៅមណ្ឌលវិថីបុរាណទីក្រុងហាណូយ។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពវប្បធម៌​ ទទួលបុណ្យតេតប្រពៃណីឆ្នាំចសំរឹទ្ធិស័ក ២០១៨ ដែលគណៈកម្មការគ្រប់គ្រងវិថីបុរាណហាណូយរៀបចំឡើង​។​ នៅសាលាភូមិ Kim Ngan លេខ ៤២ និង ៤៤ វិថី Hang Bac ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនឹងគយគន់លំហរនិងបរិយាកាស​របស់បុណ្យតេតប្រពៃណី តាមរយៈលំហរធ្វើសក្ការបូជារបស់គ្រួសារនៅនគរនិងជនបទ តំបន់ដីសណ្ត Bac Bo។ ការតាំងពិពណ៌គូគំនូរ Kim Hoang ក៏ត្រូវបានរៀបចំឡើង ផងដែរ។ ភូមិគ្រឹះបេតិកភ័ណ្ឌលេខ 87 វិថី Ma May ឧទ្ទេសនាមបរិយាកាសទទួលបុណ្យតេតរបស់គ្រួសារជនហាណូយមួយ ព្រមទាំងការពិពណ៌រូបថតអំពីបុណ្យ​តេត​ ក្នុងអតីតកាលឲ្យទស្សនិកជនបានឃើញសកម្មភាពវប្បធម៌របស់ប្រជាជនវៀតណាម ក្នុងបុណ្យតេតប្រពៃណី​ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top