• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំពេញអង្គលើកទី៦គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភា


 
សម័យប្រជុំពេញអង្គលើកទី៦គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភា

សម័យ​ប្រជុំពេញអង្គលើកទី៦គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គម​របស់រដ្ឋស​ភាវៀត​ណាម​ បាន​ប្រារព្វ​ឡើង​នាថ្ងៃទី​២៧​ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ​ (ភាគខាងត្បូងវៀតណាម)  ​លោកស្រី  Nguyen Thuy Anh ប្រធាន​គណៈ​កម្មាធិការ​​ បាន​អោយ​ដឹងថា៖ សម័យប្រជុំ​នេះប្រព្រឹត្តទៅ​ក្នុង​រយៈពេល​​ពីរថ្ងៃ គឺថ្ងៃទី​២៧ និងទី២៨ ​ខែមេសា​ ឆ្នាំ​២០១៧ អង្គប្រជុំ​នឹ​ង​ផ្តល់​មតិ និង​វាយតំលៃ អំពីការ​ជះឥទ្ធិពលរប​ស់គោល​នយោបាយ​​ធំៗ ចំពោះ​ពលករ​ ​យុទ្ធជនពិការ​ ​សង្គ​មកិច្ចនិ​ង​សុខាភិបាល។ 

​បន្ទាប់ពីពិធីបើក បណ្ដាសមាជិកគណៈកម្មាធិការបានពិភាក្សាផ្តល់មតិ ចំពោះ​របាយការណ៍​ស្ដីអំពី​ស្ថានភាព​អនុវត្ត​គោលន​យោបាយ​ របបធានារ៉ាប់រងសង្គម​ ​គ្រប់គ្រងនិងប្រើ​ប្រាស់មូល​និធិ​ធានា​រ៉ាប់​​រងសង្គមឆ្នាំ២០១៦៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top