• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងទីផ្សារអាស៊ីជាច្រើន

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សហការជាមួយ AEON group បានរៀបចំសប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២៦ ក្នុងពេលដំណាលគ្នានៅតាម​ប្រព័ន្ធមជ្ឈមណ្ឌលផ្សារទំនើប AEON ក្នុងប្រទេសជប៉ុន ម៉ាឡេស៊ី ហុងកុង(ចិន) ចិន និងកម្ពុជា ដោយមានគោលបំណងផ្សព្វផ្សាយទំនិញវៀតណាម បង្កើនការរតភ្ជាប់ពាណិជ្ជកម្ម និងពង្រីកឱកាសនាំចេញ​សម្រាប់សហគ្រាសវៀតណាម។

ចេកវៀតណាមបាន​ដាក់លក់នៅសប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២៦ នៅ AEON ជប៉ុន។ រូបថត៖ VNA

កម្មវិធីនេះ មាន​ការចូលរួម​ពីសហគ្រាសវៀតណាមប្រមាណ ២០អង្គភាព ដែលដំណើរការក្នុងវិស័យម្ហូបអាហារ ផលិតផលកសិកម្ម ទំនិញប្រើប្រាស់ សិប្បកម្ម និងផលិតផលកែច្នៃ។

ដោយប្រធានបទ “ដាស់អារម្មណ៍ទាំងអស់ក្នុងដំណើរស្វែងយល់ប្រទេសវៀតណាម៖ ភាពទាក់ទាញនៃម្ហូបអាហារ វប្បធម៌ និងទេសចរណ៍” សប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២៦ បាននាំមក​ជូនអ្នកប្រើប្រាស់ជប៉ុននូវបទពិសោធន៍ដ៏ទូលំទូលាយអំពីប្រទេសជាតិ ប្រជាជន និងផលិតផលរបស់វៀតណាម។ តាមរយៈការ​ឧទ្ទេសនាមផលិតផល បទពិសោធន៍វប្បធម៌ និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ កម្មវិធីនេះរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដ៏ស្វាហាប់ រួសរាយរាក់ទាក់ និងសម្បូរទៅដោយវប្បធម៌ដល់អ្នកប្រើប្រាស់ក្នុងស្រុក។ លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសជប៉ុនបាន​ឱ្យដឹងថា៖ «ឆ្នាំនេះ ផលិតផលវៀតណាមជាច្រើនប្រភេទត្រូវបានឧទ្ទេសនាមដល់អ្នកប្រើប្រាស់​ជប៉ុន។ ទាំងនេះរួមមានអង្ករ និងផលិតផលពីអង្ករដែលមានគុណភាពខ្ពស់ ផ្លែឈើសម្ងួត គ្រាប់ស្វាយចន្ទី គ្រឿងទេសប្រពៃណី ផលិតផលសំបុកត្រចៀកកាំ និងមុខម្ហូបពិសេសប្រចាំ​តំបន់ជាច្រើន។ លើសពីនេះ មានផលិត​ផល​វាយនភណ្ឌ សិប្បកម្ម និងរបស់របរប្រើប្រាស់ដ៏ស្រស់ស្អាត ដែលបំពេញតាមនិន្នាការអ្នកប្រើប្រាស់សម័យទំនើប និងតម្រូវការចម្រុះកាន់តែខ្លាំងឡើងនៅជប៉ុន»៕​

តាម​ vovworld.vn/km-KH

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top