ព័ត៌មាន សប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងទីផ្សារអាស៊ីជាច្រើន 11/06/2026 ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សហការជាមួយ AEON group បានរៀបចំសប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២៦ ក្នុងពេលដំណាលគ្នានៅតាមប្រព័ន្ធមជ្ឈមណ្ឌលផ្សារទំនើប AEON ក្នុងប្រទេសជប៉ុន ម៉ាឡេស៊ី ហុងកុង(ចិន) ចិន និងកម្ពុជា ដោយមានគោលបំណងផ្សព្វផ្សាយទំនិញវៀតណាម បង្កើនការរតភ្ជាប់ពាណិជ្ជកម្ម និងពង្រីកឱកាសនាំចេញសម្រាប់សហគ្រាសវៀតណាម។ ចេកវៀតណាមបានដាក់លក់នៅសប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២៦ នៅ AEON ជប៉ុន។ រូបថត៖ VNAកម្មវិធីនេះ មានការចូលរួមពីសហគ្រាសវៀតណាមប្រមាណ ២០អង្គភាព ដែលដំណើរការក្នុងវិស័យម្ហូបអាហារ ផលិតផលកសិកម្ម ទំនិញប្រើប្រាស់ សិប្បកម្ម និងផលិតផលកែច្នៃ។ដោយប្រធានបទ “ដាស់អារម្មណ៍ទាំងអស់ក្នុងដំណើរស្វែងយល់ប្រទេសវៀតណាម៖ ភាពទាក់ទាញនៃម្ហូបអាហារ វប្បធម៌ និងទេសចរណ៍” សប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២៦ បាននាំមកជូនអ្នកប្រើប្រាស់ជប៉ុននូវបទពិសោធន៍ដ៏ទូលំទូលាយអំពីប្រទេសជាតិ ប្រជាជន និងផលិតផលរបស់វៀតណាម។ តាមរយៈការឧទ្ទេសនាមផលិតផល បទពិសោធន៍វប្បធម៌ និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ កម្មវិធីនេះរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដ៏ស្វាហាប់ រួសរាយរាក់ទាក់ និងសម្បូរទៅដោយវប្បធម៌ដល់អ្នកប្រើប្រាស់ក្នុងស្រុក។ លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា៖ «ឆ្នាំនេះ ផលិតផលវៀតណាមជាច្រើនប្រភេទត្រូវបានឧទ្ទេសនាមដល់អ្នកប្រើប្រាស់ជប៉ុន។ ទាំងនេះរួមមានអង្ករ និងផលិតផលពីអង្ករដែលមានគុណភាពខ្ពស់ ផ្លែឈើសម្ងួត គ្រាប់ស្វាយចន្ទី គ្រឿងទេសប្រពៃណី ផលិតផលសំបុកត្រចៀកកាំ និងមុខម្ហូបពិសេសប្រចាំតំបន់ជាច្រើន។ លើសពីនេះ មានផលិតផលវាយនភណ្ឌ សិប្បកម្ម និងរបស់របរប្រើប្រាស់ដ៏ស្រស់ស្អាត ដែលបំពេញតាមនិន្នាការអ្នកប្រើប្រាស់សម័យទំនើប និងតម្រូវការចម្រុះកាន់តែខ្លាំងឡើងនៅជប៉ុន»៕

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សហការជាមួយ AEON group បានរៀបចំសប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២៦ ក្នុងពេលដំណាលគ្នានៅតាមប្រព័ន្ធមជ្ឈមណ្ឌលផ្សារទំនើប AEON ក្នុងប្រទេសជប៉ុន ម៉ាឡេស៊ី ហុងកុង(ចិន) ចិន និងកម្ពុជា ដោយមានគោលបំណងផ្សព្វផ្សាយទំនិញវៀតណាម បង្កើនការរតភ្ជាប់ពាណិជ្ជកម្ម និងពង្រីកឱកាសនាំចេញសម្រាប់សហគ្រាសវៀតណាម។ ចេកវៀតណាមបានដាក់លក់នៅសប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២៦ នៅ AEON ជប៉ុន។ រូបថត៖ VNAកម្មវិធីនេះ មានការចូលរួមពីសហគ្រាសវៀតណាមប្រមាណ ២០អង្គភាព ដែលដំណើរការក្នុងវិស័យម្ហូបអាហារ ផលិតផលកសិកម្ម ទំនិញប្រើប្រាស់ សិប្បកម្ម និងផលិតផលកែច្នៃ។ដោយប្រធានបទ “ដាស់អារម្មណ៍ទាំងអស់ក្នុងដំណើរស្វែងយល់ប្រទេសវៀតណាម៖ ភាពទាក់ទាញនៃម្ហូបអាហារ វប្បធម៌ និងទេសចរណ៍” សប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២៦ បាននាំមកជូនអ្នកប្រើប្រាស់ជប៉ុននូវបទពិសោធន៍ដ៏ទូលំទូលាយអំពីប្រទេសជាតិ ប្រជាជន និងផលិតផលរបស់វៀតណាម។ តាមរយៈការឧទ្ទេសនាមផលិតផល បទពិសោធន៍វប្បធម៌ និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ កម្មវិធីនេះរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដ៏ស្វាហាប់ រួសរាយរាក់ទាក់ និងសម្បូរទៅដោយវប្បធម៌ដល់អ្នកប្រើប្រាស់ក្នុងស្រុក។ លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា៖ «ឆ្នាំនេះ ផលិតផលវៀតណាមជាច្រើនប្រភេទត្រូវបានឧទ្ទេសនាមដល់អ្នកប្រើប្រាស់ជប៉ុន។ ទាំងនេះរួមមានអង្ករ និងផលិតផលពីអង្ករដែលមានគុណភាពខ្ពស់ ផ្លែឈើសម្ងួត គ្រាប់ស្វាយចន្ទី គ្រឿងទេសប្រពៃណី ផលិតផលសំបុកត្រចៀកកាំ និងមុខម្ហូបពិសេសប្រចាំតំបន់ជាច្រើន។ លើសពីនេះ មានផលិតផលវាយនភណ្ឌ សិប្បកម្ម និងរបស់របរប្រើប្រាស់ដ៏ស្រស់ស្អាត ដែលបំពេញតាមនិន្នាការអ្នកប្រើប្រាស់សម័យទំនើប និងតម្រូវការចម្រុះកាន់តែខ្លាំងឡើងនៅជប៉ុន»៕