• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យធ្វើការសន្ទនានិងសម្របសម្រួលការផ្សះផ្សាដើម្បីជំរុញសន្តិភាពប្រកបដោយចីរភាពនៅមជ្ឈិមបូព៌ា

នាថ្ងៃទី១០ ខែមិថុនា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំពិភាក្សាបើកចំហកម្រិតខ្ពស់ ក្រោមប្រធានបទ “ការជំរុញដំណោះស្រាយនយោបាយនៅមជ្ឈិមបូព៌ា៖ សម្របសម្រួលការផ្សះផ្សានិងសន្ទនា ដើម្បីសន្តិភាពប្រកបដោយចីរភាព”។

ភារធារី លោក Nguyen Hai Luu អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ ថ្លែងនៅសម័យប្រជុំ។ (រូបថត៖ TTXVN)

សម័យប្រជុំ ដឹកនាំដោយប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro Urrego ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែនេះ បានទាក់ទាញការចូលរួម និងសុន្ទរកថាពីតំណាងប្រទេសសមាជិកអង្គការសហប្រជាជាតិជិត ៨០។

ថ្លែងនៅក្នុងសម័យប្រជុំនេះ ភារធារី លោក Nguyen Hai Luu អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ការសម្របសម្រួលការផ្សះផ្សាដោយជោគជ័យ ត្រូវតែផ្អែកលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ សុច្ឆន្ទៈនយោបាយពិតប្រាកដពីគ្រប់ភាគីពាក់ព័ន្ធ និងការគាំទ្រដោយសត្យានុម័ត និងខ្ជាប់ខ្ជួនពីសហគមន៍អន្តរជាតិ; អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យនយោបាយរបស់ប្រទេសនានា ត្រូវតែគោរពក្នុងកាលៈទេសៈទាំងអស់; ប្រឆាំងនឹងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ក៏ដូចជាការវាយប្រហារយោធាប្រឆាំងនឹងប្រទេសមានអធិបតេយ្យនៅក្នុងតំបន់។

ក្នុងឱកាសនេះ តំណាងវៀតណាមបានអំពាវនាវឱ្យធានាសុវត្ថិភាព សន្តិសុខនាវាចរណ៍ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២; បញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះសិទ្ធិស្វ័យសម្រេចចិត្ត របស់ប្រជាជនប៉ាឡេស្ទីន សមាជិកភាពពេញលេញរបស់រដ្ឋប៉ាឡេស្ទីននៅក្នុងអង្គការសហប្រជាជាតិ និងដំណោះស្រាយរដ្ឋពីរដោយផ្អែកលើខ្សែព្រំដែនមុនឆ្នាំ ១៩៦៧ ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិផងដែរ៕

តាម​ vovworld.vn/km-KH

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top