ព្រឹត្តិការណ៍ World Cup ២០២៦៖ ពិធីបើកដំបូងបានប្រព្រឹត្តទៅនៅម៉ិកស៊ិក
ពិធីបើកដំបូងនៃព្រឹត្តិការណ៍ World Cup បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា នៅទីក្រុងម៉ិកស៊ិក (ប្រទេសម៉ិកស៊ិក) មុននឹងការប្រកួតបើកឆាកនៃពូល A រវាងសហម្ចាស់ផ្ទះម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង។
អ្នកទេសចរជ្រើសរើសវត្ថុអនុស្សាវរីយ៍ដែលនិមត្តិសញ្ញានៃ World Cup នៅកណ្តាលទីក្រុងម៉ិកស៊ិក។ រូបថត៖ VNA
តាំងពីដើមមក ព្រឹត្តិការណ៍ World Cup ២០២៦ គឺខុសពីព្រឹត្តការណ៍មុនៗ ដោយមានពិធីបើកចំនួនបីលើកដាច់ដោយឡែកពីគ្នាសម្រាប់ប្រទេសសហម្ចាស់ផ្ទះទាំងបី ដោយមានរយៈពេល ៩០នាទី មុននឹងការប្រកួតបើកឆាករបស់ ម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក។