ព័ត៌មាន

ព្រឹត្តិការណ៍ World Cup ២០២៦៖ ពិធីបើកដំបូង​បានប្រព្រឹត្តទៅនៅ​ម៉ិកស៊ិក

ពិធីបើកដំបូងនៃព្រឹត្តិការណ៍ World Cup បាន​ប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា នៅទីក្រុងម៉ិកស៊ិក (ប្រទេស​ម៉ិកស៊ិក) មុននឹង​ការប្រកួត​បើកឆាកនៃពូល A រវាងសហម្ចាស់ផ្ទះម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង។

អ្នកទេសចរជ្រើសរើសវត្ថុអនុស្សាវរីយ៍ដែលនិមត្តិសញ្ញានៃ World Cup នៅកណ្តាលទីក្រុងម៉ិកស៊ិក។ រូបថត៖ VNA

តាំងពីដើមមក ព្រឹត្តិការណ៍ World Cup ២០២៦ គឺខុសពី​ព្រឹត្តការណ៍មុនៗ ដោយមានពិធីបើកចំនួនបី​លើក​ដាច់ដោយឡែកពីគ្នាសម្រាប់ប្រទេសសហម្ចាស់​ផ្ទះទាំ​ង​បី ដោយ​មានរយៈពេល ៩០នាទី មុននឹង​ការប្រកួតបើកឆាក​របស់ ម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក។

ពិធីបើកដំបូង​បានប្រព្រឹត្តទៅនៅកីឡាដ្ឋាន Estadio Azteca រយៈពេល ៩០នាទីមុនការប្រកួតរវាងម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង នៅ​វេលាម៉ោង ១រសៀល (ម៉ោងក្នុងតំបន់) ថ្ងៃទី១១ ខែមិថុនា។ តំណាងឱ្យប្រទេសម្ចាស់ផ្ទះ តារាចម្រៀង Alejandro Fernandez នឹងច្រៀងបទភ្លេងជាតិម៉ិកស៊ិក ខណៈដែលតារាចម្រៀង Tyla នឹងច្រៀងបទផ្លេងជាតិអាហ្វ្រិកខាងត្បូង។ ឯកអគ្គរដ្ឋទូតនៃ World Cup ២០២៦ គឺតារាសម្តែង Salma Hayek រួមជាមួយ​សិល្បករល្បីៗជាច្រើនទៀត ក៏នឹងមាន​វត្តមាននៅក្នុង​ពិធីបើក ដើម្បីស្វាគមន៍អ្នកគាំទ្រមកកាន់ទីក្រុងម៉ិកស៊ិកផងដែរ។

ពិធីបើកបន្ទាប់នឹងធ្វើឡើងនៅកីឡាដ្ឋាន BMO Field ប្រទេសកាណាដា មុនការប្រកួតរវាងកាណាដា ជាមួយ បូស្នៀ និងហឺហ្សេហ្គោវីណា នៅថ្ងៃទី១២ ខែមិថុនា តាម​ម៉ោងក្នុងតំបន់។

នៅពហុកីឡដ្ឋាន SoFi (Los Angeles សហរដ្ឋអាមេរិក) នឹងប្រព្រឹត្តទៅពិធីបើក​ទីបី ដោយ​មានវត្តមាន​តារាចម្រៀងល្បីៗដូចជា Katy Perry, Future, Lisa (BLACKPINK), Anitta, Rema និង Tyla។ ក្រុមតន្រ្តី Dan + Shay នឹង​សម្តែងបទ​ភ្លេងជាតិសហរដ្ឋអាមេរិក ខណៈដែល Purahei Soul នឹងសម្តែងបទ​ភ្លេងជាតិប៉ារ៉ាហ្គាយ​។ បន្ទាប់មក សហរដ្ឋអាមេរិក​នឹង​មានការប្រកួតបើកឆាក់ជាមួយប៉ារ៉ាហ្គាយ៕​


top