• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទអន្តរជាតិស្តីពីកសិកម្មមានប្រសិទ្ធភាពខ្ពស់នៅវៀតណាម ឆ្នាំ ២០២២

ក្រោមការគាំពាររបស់គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅក្រៅប្រទេស និងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បណ្តាញនវានុវត្តន៍វៀត ណាម-អូស្ត្រាលី (NIC AU) គ្រោងនឹងរៀបចំសន្និសីទអន្តរជាតិស្តីពីកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់នៅវៀត ណាមឆ្នាំ ២០២២ នៅថ្ងៃទី ៨ ខែឧសភា និងថ្ងៃទី២២ ខែឧសភាខាងមុខ។
  រូបភាព៖ TTXVN  

សន្និសីទនេះត្រូវបានរៀបចំឡើងតាមទម្រង់អនឡាញ ដោយមានការចូលរួមពីវាគ្មិន និងភ្ញៀវកិត្តិយសជាច្រើនរូប មកពីជុំវិញពិភពលោក។

វាគ្មិនដែលចូលរួមសន្និសីទ រួមមានតំណាងក្រសួង សាខារបស់វៀតណាម ជាមួយអ្នកវិទ្យាសាស្ត្រ ធុរកិច្ចក្នុងស្រុកក៏ដូចជាអន្តរជាតិ និងបណ្តាសមាគមធុរកិច្ច អ្នកស្រាវជ្រាវ សមាគមនិស្សិតវៀតណាមនៅអូស្ត្រាលី។ សន្និសីទនេះនឹងក្លាយជាឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង និងអ្នកជំនាញក្នុងវិស័យកសិកម្ម និងបច្ចេកវិទ្យា ដើម្បីចែករំលែកបទពិសោធន៍ និងសហប្រតិបត្តិការធ្វើផលិតកម្ម និងអាជីវកម្ម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top