• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សក្ខីភាពបញ្ជាក់ពីស្ថានភាពជាក់ស្តែងនៃសេរីភាពជំនឿ សាសនានៅវៀតណាម

នៅវៀតណាមនាប៉ុន្មានថ្ងៃនេះ សមាគមព្រះពុទ្ធសាសនាវៀតណាម រួមជាមួយព្រះសង្ឃ ពុទ្ធសាសនិកជនទូទាំងប្រទេសកំពុងរៀបចំសកម្មភាពប្រារព្ធមហាពិធីបុណ្យវិសាខបូជា ២០២៣ (ពុទ្ធសករាជ ២៥៦៧)។ ការដែលប្រជាសាសនិកប្រារព្ធមហាពិធីបុណ្យវិសាខបូជា បានបង្ហាញឲ្យឃើញពីការអភិវឌ្ឍ និងសមាហរណកម្មរបស់ព្រះពុទ្ធសាសនា ហើយទន្ទឹមនឹងនោះ ក៏បញ្ជាក់ពីការពិតជាក់ស្តែងនៃការគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿ សាសនារបស់បក្ស និងរដ្ឋវៀតណាម នៅចំពោះមុខការវាយតម្លៃខ្វះសត្យានុម័តអំពី សេរីភាពខាងជំនឿ និងសាសនានៅវៀតណាម។
មហាពិធីបុណ្យវិសាខបូជា ២០២៣ នៅស្រុក Nam Dan ខេត្ត Nghe An។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយរបស់ព្រះពុទ្ធសាសនានៅទូទាំងពិភពលោក។ នៅប្រទេសវៀតណាម វិសាខបូជាឆ្នាំ២០២៣ ពុទ្ធសករាជ ២៥៦៧ មានរយៈពេលប្រហែល ១ សប្តាហ៍ គឺចាប់ពីថ្ងៃទី ៨ ដល់ ១៥ ខែទី ៤ (តាមច័ន្ទគតិ) ពោលគឺពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ (ប្រតិទិនសុរិយគតិ) តាមតំបន់ជាច្រើន។

សកម្មភាពជាច្រើន ប្រារព្ធឡើងអបអរបុណ្យចម្រើនព្រះជន្មរបស់ព្រះពុទ្ធ

ព្រឹត្តិការណ៍សំខាន់មួយក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា គឺមានព្រះសង្ឃទាំងក្នុង និងក្រៅប្រទេសចំនួន ៣០០០អង្គ បានចូលរួមក្នុងពិធីសម្ពោធវិទ្យាស្ថានពុទ្ធសាសនា ខ្មែរថេរវាទ និងពិធីដាក់បិណ្ឌ និងពិធីសូត្រមន្ត តាមបែបពុទ្ធសាសនាថេរវាទខ្មែរ នៅទីក្រុង Can Tho   នាថ្ងៃទី ២៦ មេសា កន្លងមក។ ដោយមានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាម មជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងឆ្នាំ ២០១៧ វិទ្យាស្ថានពុទ្ធសាសនាខ្មែរថេរវាទបានចាប់ផ្តើមសាងសង់លើផ្ទៃដីទំហំ ៦,៧ ហិចតា។ នៅពេលសម្ពោធ នេះគឺជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរកម្រិតបរិញ្ញាបត្រផ្នែកភាសាបាលី-ព្រះពុទ្ធសាសនាខ្មែរ សម្រាប់ព្រះសង្ឃខ្មែរថេរវាទនៅខេត្ត/ក្រុងភាគខាងត្បូង។ ក្រៅពីមុខងារអប់រំ វិទ្យាស្ថានក៏រៀបចំនូវសកម្មភាពសាសនាជាច្រើនផងដែរ ដូចជា ពិធីបុណ្យកឋិនទាន បុណ្យចូលព្រះវស្សា ពិធីបុណ្យវិសាខបូជាជាដើម។ ពិធីកាន់បិណ្ឌបានប្រារព្ធឡើងនាពេលនេះមាន អត្ថន័យសំខាន់ៗ បង្កបលក្ខណៈនៃព្រះពុទ្ធសាសនាខ្មែរថេរវាទ ផ្សាភ្ជាប់ជាមួយនឹងទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌របស់ជនជាតិខ្មែរ។ អញ្ជើញចូលរួមក្នុងពិធីនេះ ព្រះតេជគុណ  Thich Tri Quang ធម្មាធិបតីនៃក្រុមប្រឹក្សាសមាគមព្រះពុទ្ធសាសនាវៀតណាមមានពុទ្ធដីការថា៖ ក្នុងពេលដ៏ខ្លី  សាងសង់បានវិទ្យាស្ថាននិងសាលាឆទានដូច្នេះ ខ្ញុំសង្ឃឹមថា វិទ្យាស្ថាន ពុទ្ធសាសនាមិនត្រឹមតែបណ្តុះបណ្តាលព្រះសង្ឃខ្មែរថេរវាទនៅតំបន់ភាគនិរតីប៉ុណ្ណោះទេ ថែមទាំងអាចតភ្ជាប់ជាមួយប្រទេសទាំងអស់នៅក្នុងពិភពលោកទៀតផង។ ប្រសិនបើយើងលើកកម្ពស់ និងបណ្តុះបណ្តាលព្រះសង្ឃឱ្យចេះភាសាបាលី និងភាសាអង់គ្លេសនោះ ទំនាក់ទំនងរបស់យើងជាមួយពិភពលោកប្រាកដជានឹងនាំមកនូវលទ្ធផលល្អសម្រាប់ព្រះពុទ្ធសាសនា ក៏ដូចជាសម្រាប់ប្រទេសជាតិយើងដែរ

សប្តាហ៍វិសាខបូជានៅទីក្រុង Thua Thien Hue ជាតំបន់ដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធច្រើន ត្រូវបានក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ខេត្ត Thua Thien Hue រៀបចំឡើង ចាប់ពីថ្ងៃទី ២៦ ឧសភា ដល់ថ្ងៃទី ២ ខែមិថុនា។ មុននោះ នាថ្ងៃទី ២០ និង ២១ ឧសភា វត្ត Ba Vang នៅទីក្រុង Uong Bi ខេត្ត Quang Ninh ក៏បានប្រារព្ធមហាពិធីបុណ្យវិសាខបូជា ២០២៣ យ៉ាងឱឡារិក ដោយមានការចូលរួមពីព្រះសង្ឃ ដូនជី និងពុទ្ធសាសនិករាប់ពាន់អង្គ ទាំងជាតិ និងអន្តរជាតិ។ សកម្មភាពនេះគឺជាផ្នែកមួយនៃខ្សែព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា នៃអង្គការសហប្រជាជាតិ នៅភាគខាងត្បូង វត្ត Dieu Phap ស្រុក Binh Thanh ក៏បានជូនដំណឹងដល់ពុទ្ធសាសនិកជន និងប្រជាជនចូលរួមពិធីថ្វាយកម្រងផ្កា "វិលត្រឡប់ទៅគោរពព្រះពុទ្ធ" ក្នុងឱកាសបុណ្យចម្រើនព្រះជន្មគម្រប់ ២៥៦៧ ពីវេលាម៉ោង ១៨:០០ ដល់ ២០:៣០នាទីនៅថ្ងៃទី ៣១ ខែឧសភា។  ខាងអាជ្ញាធរមូលដ្ឋាន ក្នុងឱកាសពិធីបុណ្យវិសាខបូជា គណៈប្រតិភូជាច្រើននាក់នៃគណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ បានរួមដំណើរជាមួយសមាគមព្រះពុទ្ធសាសនាវៀតណាមគ្រប់លំដាប់ថ្នាក់ និងព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទ ចូលរួមអបអរសាទរបុណ្យចម្រើនព្រះជន្មរបស់ព្រះពុទ្ធ ទស្សនា និងប្រគេនចង្ហាន់ដល់ ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទក្នុងឱកាសនេះ។

សក្ខីភាពបញ្ជាក់ពីការអភិវឌ្ឍ សមាហរណកម្មរបស់ព្រះពុទ្ធសាសនា និងសេរីភាពខាងជំនឿនៅវៀតណាម

មិនត្រឹមតែមានសកម្មភាពប្រារព្ធមហាពិធីបុណ្យវិសាខបូជាក្នុងប្រទេសប៉ុណ្ណោះទេ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៣ របស់ប្រទេសស្រីលង្កា ដែលប្រព្រឹត្តទៅនៅកណ្តាលរដ្ឋធានី Colombo នាថ្ងៃទី ៣-៧ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅស្រីលង្កា និងសហគមន៍ជនជាតិវៀតណាមរស់នៅក្នុងតំបន់  រៀបចំស្តង់តាំងបង្ហាញ និងឧទ្ទេសនាមអំពីពិធីបុណ្យវិសាខបូជាប្រពៃណីរបស់វៀតណាមទៅកាន់មិត្តអន្តរជាតិ និងប្រជាជនស្រីលង្កា។ ស្តង់តាំងពិព័រណ៌ក៏បានឧទ្ទេសនាមអំពីទិដ្ឋភាពទូទៅនៃប្រវត្តិសាស្រ្តអភិវឌ្ឍន៍នៃព្រះពុទ្ធសាសនាវៀតណាម ជាមួយនឹងជំហាននៃការរួមដំណើរជាមួយប្រទេសជាតិ និងសមាហរណកម្មជាមួយពិភពលោក។ ក្រៅពីនោះ មានសកម្មភាពជួយប្រាស្រ័យព្រះពុទ្ធសាសនារវាងស្រីលង្កា និងវៀតណាម ដែលបង្ហាញពីភាពស្រដៀងគ្នា ការភ្ជាប់ទំនាក់ទំនង និងសក្តានុពលក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនា រវាងប្រទេសទាំងពីរ។

សកម្មភាពអបអរសាទរមហាពិធីបុណ្យវិសាខបូជារបស់សមាគមព្រះពុទ្ធសាសនាវៀតណាមគ្រប់លំដាប់ថ្នាក់ និងព្រះសង្ឃ ដូនជី និងពុទ្ធសាសនិកជនវៀតណាមទាំងក្នុង និងក្រៅប្រទេស គឺជាសក្ខីភាពយ៉ាងប្តូផ្តាច់ ដើម្បីឆ្លើយតបទៅនឹងការមូលបង្កាច់នៃរបាយការណ៍សេរីភាពសាសនាអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពសាសនាអន្តរជាតិរបស់គណៈកម្មាការសេរីភាពសាសនាសហរដ្ឋអាមេរិក ស្តីពីសេរីភាពជំនឿសាសនានៅវៀតណាមក្នុងឱកាសនេះ។ ទន្ទឹមនឹងសក្ខីភាពជាក់ស្តែងទាំងនេះ នៅថ្នាក់ជាតិ នាថ្ងៃទី១៨ ខែឧសភា អ្នកនាំពាក្យរងក្រសួងការបរទេស Pham Thu Hang បានបញ្ជាក់ថា៖ ក្នុងនាមជាប្រទេសពហុជាតិសាសន៍ និងពហុសាសនា ដែលមានជីវភាពសាសនាដ៏សម្បូរបែប វៀតណាមតែងតែអនុវត្តតាមគោលនយោបាយខ្ជាប់ខ្ជួនរបស់ខ្លួនគឺតែងតែគោរព និងធានាសេរីភាពកាន់សាសនា ឬមិនកាន់សាសនារបស់ប្រជាជន ធានាសមភាព និងមិនរើសអើងដោយឈរលើមូលដ្ឋាននៃសាសនា ឬជំនឿ និងការការពារសកម្មភាពរបស់អង្គការសាសនាដោយច្បាប់។ ប្រការនេះត្រូវបានចែងច្បាស់នៅក្នុងច្បាប់ស្តីពីជំនឿ និងសាសនាឆ្នាំ ២០១៦ និងឯកសារច្បាប់ពាក់ព័ន្ធត្រូវបានធានាថានឹងត្រូវបានគោរពក្នុងការអនុវត្ត បន្តសុក្រិតនៅក្នុងប្រព័ន្ធច្បាប់ និងគោលនយោបាយស្តីពីជំនឿរបស់វៀតណាម

សកម្មភាពប្រារព្ធមហាពិធីបុណ្យវិសាខបូជារបស់ព្រះសង្ឃ ដូនជី និងពុទ្ធសាសនិកជនវៀតណាមនៅតែបន្ត ហើយគ្រោងនឹងប្រារព្ធឡើងនៅទូទាំងប្រទេសនៅចុងសប្តាហ៍នេះ។ ប្រសិនបើជួបប្រទះការពិតនោះ ប្រាកដណាស់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណៈកម្មាការសហរដ្ឋអាមេរិកទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ នឹងមានទស្សនៈត្រឹមត្រូវ ប្រកបសត្យានុម័តជាងអំពីការដែល ព្រះពុទ្ធសាសនាវៀតណាមបាននិងកំពុងរួមដំណើរជាមួយប្រទេសជាតិ អភិវឌ្ឍដោយសេរីនិងធ្វើសមាហរណកម្មជាមួយពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top