នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ខេត្ត Tra Vinh បានរៀបចំពិធីជួបសំណេះសំណាលរំលឹកខួបលើកទី ៨៨ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម រយៈពេល ៥០ ឆ្នាំនៃយុទ្ធនាការវាយ សម្រុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំវកសំរឹទស័ក ១៩៦៨ និងអំណរនិទាឃរដូវឆ្នាំចសំរឹទស័ក ២០១៨ ដោយមានការចូលរួមរបស់តំណាងជាង៩០០ រូបជាវីរៈអ្នក ម្តាយ អ្នកបដិវត្តន៍ជើងចាស់ គ្រួសារគោលនយោបាយ អ្នកមុខអ្នកការ កម្មភិបាលមនិង កងកម្លាំងប្រដាប់អាវុធក្នុងទូទាំងខេត្ត។
សកម្មភាពអំណរបក្ស អំណរនិទាឃរដូវឆ្នាំចរសំរឹទស័ក ២០១៨
បានប្រព្រឹត្តទៅ យ៉ាងផុលផុសលើទូទាំងប្រទេស
នាថ្ងៃដដែល សមាគមអ្នកកាសែតខេត្ត Lang Son បានរួមសហការជាមួយគណៈកម្មាធិការឃោសនាអប់រំគណៈកម្មាធិការបក្សខេត្ត Lang Son មន្ទីវប្បធម៌ កីឡា និងទេសចរណ៍ខេត្តនិងមន្ទីព័ត៌មាននិងផ្សព្វផ្សាយ រៀបចំបើកពិធីបុណ្យសារព័ត៌មាន និទាឃ រដូវ២០១៨ ដោយមានការចូលរួមរបស់អង្គភាពសារព័ត៌មានក្នុងខេត្ត។
ព្រឹត្តិការណ៍ទាក់ទិនមួយទៀត ខេត្ត Phu Yen ក៏បានបើកពិធីបុណ្យសារព័ត៌មាន និទាឃរដូវ បុណ្យផ្កានិទាឃរដូវនិងការតាំងពិព័រណ៍វិចិត្រសិល្បៈរូបថតនាយប់ថ្ងៃទី១០ កុម្ភៈផងដែរ។ នេះជាឱកាសដើម្បីអ្នកកាសែតផ្ទៀងស្តាប់មតិរបស់មហាជន តាមនោះ មានលើកកំពស់គុណភាព សក្តិសមជាមិត្តគួរឲ្យទុកចិត្តនិងមិត្តរួមដំណើរជាមួយមហាជនផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម