• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជាច្រើនក្នុងពិធីជួបប្រាស្រ័យវប្បធម៌វៀតណាម - ជប៉ុននៅទីក្រុង Da Nang


 ការសម្តែងសិល្បៈក្នុងពិធី
 

នាយប់​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២​០១៩ នៅទីក្រុង Da Nang (​វៀតណាម) បាន​ប្រព្រឹត្ត​ទៅ​ពិធី​ជួប​ប្រាស្រ័​យ​វប្បធម៌​ វៀត​ណាម - ជប៉ុន។ 
 
នេះគឺជាព្រឹត្តិការណ៍​មួយក្នុងចំណោមព្រឹត្តិការណ៍កិច្ចការបរទេសដ៏លេចធ្លោរបស់ទីក្រុង Da Nang ជារៀង​រាល់​ឆ្នាំ​​ ក្នុ​ងគោលបំណងដើម្បីផ្លាស់ប្តូរនិងផ្សព្វផ្សាយពីវិស័យទេ​សចរ ណ៍ ជាពិសេសគឺបើក​ចេ​ញ​​ឱកាស​សហប្រតិ​បត្តិ​ការ​​រវាងទីក្រុងនិងតំបន់នានារបស់ជប៉ុនតែម្តង។ ស្តង់ទំនិញចំនួន ៦០ របស់អង្គការ​និង​អង្គភាព​ទាំង​ក្នុង​និង​ក្រៅស្រុកដែលគ្របដណ្តប់លើវិ​ស័យ​ដូច​ជា​៖ ការណែនាំអំ​ពីវប្បធម៌វៀតណាម - ​ជប៉ុន; អាហារប្រពៃណី​របស់​ប្រទេស​ទាំង​ពីរ រួមទាំងព័ត៌មានស្តីពីអប់រំ កា​រសិក្សានៅឯបរទេសនិងព័ត៌មាន​ពាណិជ្ជកម្មជា​ដើម។ លោក ​Le Trung Chinh អនុប្រធានគណៈ​កម្មាធិការប្រជាជ​នទីក្រុង Da Nang និងជា​ប្រធាន​គណៈ​កម្មាធិការ​រៀប​ចំ​ពិធី​បុណ្យជួបប្រាស្រ័យវប្បធ​ម៌វៀតណាម​ - ជប៉ុនបានមានប្រសា​សន៍ថា៖ “ពិធីបុណ្យ​ឆ្នាំនេះ​គឺមាន​ភាព​សម្បូ​របែប​និងគួរ​ឱ្យទាក់ទាញជាច្រើន។ ​អាស្រ័យហេតុនេះ តំបន់ទាំងពីរ​នឹង​មានការ​យោគយល់​គ្នាទៅវិញ​ទៅមក​។ ខ្ញុំគិតថា តំបន់ទាំងពីរនឹងបន្តរ​ក្សាក៏ដូចជាអភិវឌ្ឍទំនាក់ទំនងនេះ។​ តាម​រយៈនោះ នឹងរួមចំណែក​គាំទ្រការ​វិនិយោគ​របស់ជប៉ុនចូលមកទីក្រុ​ង Da Nang ជាក់ជាពុំខាន​”។
 
សូមគូសបញ្ជាក់ថា កម្មវិធីសិល្បះនេះធ្វើឡើងក្នុងរយៈពេល ៣ យប់ ដើម្បី​ណែនាំ​វប្បធម៌​និង​សិល្បៈ​ពិសេស​របស់​វៀត​ណាម​និង​ជប៉ុន​៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម​

កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេស និងក្រសួងនគរបាលក្នុងវិស័យរក្សាសន្តិភាពអង្គការសហប្រជាជាតិ

កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេស និងក្រសួងនគរបាលក្នុងវិស័យរក្សាសន្តិភាពអង្គការសហប្រជាជាតិ

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) ការិយាល័យអចិន្ត្រៃយ៍នៃក្រសួងនគរបាលទទួលបន្ទុកការរក្សាសន្តិ ភាព អង្គការសហប្រជាជាតិ និងតំណាងអង្គភាពនគរបាលរក្សាសន្តិភាពលេខ ១ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរវិជ្ជាជីវៈជាមួយនាយទាហានយោធាដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

Top