វេទិកានេះត្រូវបានសហការរៀបចំដោយក្រសួងផែនការ
និងវិនិយោគ ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី និងនាយកដ្ឋានជំរុញការនាំចេញហុងគ្រី។
ថ្លែងមតិក្នុងវេទិកានេះ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមានប្រសាសន៍ថា
បន្ទាប់ពីជិត៤០ឆ្នាំ ពីប្រទេសក្រីក្រ ដើរថយក្រោយ ត្រូវបំផលិចបំផ្លាញដោយសង្រ្គាម
ឥឡូវនេះវៀតណាមស្ថិតក្នុងក្រុមប្រទេសចំនួន ៤០ ដែលមានផលិតផលក្នុងស្រុកសរុបធំបំផុត (GDP)
នៅលើពិភពលោក; ស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពូលទាំង
២០ អំពីពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមរក្សាស្ថិរភាព; អតិផរណាត្រូវបានគ្រប់គ្រង។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិ បាល
វៀតណាមប្តេជ្ញាការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគទាំងអស់
រួមទាំងវិនិយោគិនហុងគ្រី
ព្រមទាំងលើកទឹកចិត្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគ ដែល មកវៀតណាម
មានអារម្មណ៍នឹងនរចំពោះស្ថិរភាពនយោបាយ សណ្តាប់ ធ្នាប់សង្គម និងសុវត្ថិភាព។
ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគ និងធុរកិច្ចហុងគ្រី និងវៀតណាម រួមវិភាគទានឲ្យផលប្រយោជន៍របស់ខ្លួនកាន់តែកើនឡើង
ប៉ុន្តែក៏ត្រូវរួមចំណែកក្នុងការកសាង
ពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងហុងគ្រី ដែលបានឆ្លងកាត់រយៈពេល
៧៥ ឆ្នាំ រួចមកហើយ”។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីហុងគ្រី
លោក Viktor Orban បានស្នើឲ្យក្រសួង ស្ថាប័ន
និងធុរកិច្ចនៃប្រទេសទាំងពីរសិក្សាការបើកជើងហោះហើរត្រង់រវាងវៀតណាម និងហុងគ្រី
ដើម្បីភ្ជាប់គម្លាតរវាងប្រជាជនទាំងពីរ និងជំរុញការផ្លាស់ប្តូររវាងប្រជាជន
និងកិច្ចសហប្រតិបត្តិការវិនិយោគ...។ នាយករដ្ឋមន្ត្រីហុងគ្រីសង្ឃឹមថា នៅឆ្នាំ២០២៥
នៅពេលលោកបំពេញទស្សនកិច្ចនៅវៀតណាម លោកនឹងស្តាប់របាយការណ៍ពីក្រសួង ស្ថាប័ននានា
ដោយទទួលបានលទ្ធផលសហប្រតិបត្តិការជាក់លាក់ ដែលចាប់ផ្តើមពីដំណើរទស្សនកិច្ចលើកនេះ
របស់នាយករដ្ឋមន្ត្រី Pham Minh Chinh និយាយរួម និង
វេទិកាធុរកិច្ចហុងគ្រី-វៀតណាម និយាយដោយឡែក។
នារសៀលថ្ងៃទី
១៩ មករា នាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយសាស្ត្រាចារ្យ
និងនិស្សិតនៃសាកលវិទ្យាល័យរដ្ឋបាលសាធារណៈហុងគ្រី។ មុននេះ នាព្រឹកថ្ងៃទី១៩ ខែមករា
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ
និងបំពេញការងារនៅក្រុមហ៊ុន Gedeon Richter Plc៕







