• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អេហ្ស៊ីបអនុវត្តន៍យ៉ាងសកម្មនូវវិធានការជំរុញកិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីប Mahmoud Hassan Nayel ចូលជួបសម្តែងការគួរសម។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីប Mahmoud Hassan Nayel (រូបថត៖ VOV)

 

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានស្នើថា ភាគីទាំងពីរត្រូវអនុវត្តន៍យ៉ាងសកម្មនូវវិធានការដូចជា បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជួបប្រាស្រ័យកម្រិតខ្ពស់ ហើយក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ ត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍ប្រកប ដោយប្រសិទ្ធភាព សម័យប្រជុំលើកទី៦ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អេហ្ស៊ីប ឆ្នាំ ២០២២; អនុវត្តន៍យ៉ាងសកម្មនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ដូចជាកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការពារការវិនិយោគ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្កររវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងផ្គត់ផ្គង់និងពាណិជ្ជកម្មផ្ទៃក្នុងអេហ្ស៊ីប, អនុស្សរណៈយោគយល់គ្នារវាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងក្រសួងប្រេងនិងរ៉ែអេហ្ស៊ីប។ មិនត្រឹមតែប៉ុណ្ណោះ  គឺត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ និងកសិកម្មទៀតផង។ លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្ឃឹមថា ថ្វីត្បិតតែនៅមុខដំណែងណាក៏ដោយ លោកឯកអគ្គរដ្ឋទូតនឹងបន្តគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ការចរាចរទំនិញតាមរយៈគយយ៉ាងមមាញឹកនៅដើមឆ្នាំ ២០២៦

ការចរាចរទំនិញតាមរយៈគយយ៉ាងមមាញឹកនៅដើមឆ្នាំ ២០២៦

នៅថ្ងៃដំបូងនៃឆ្នាំថ្មី ២០២៦ រថយន្តដឹកទំនិញជិត ១.២០០ គ្រឿង ត្រូវបានចរាចឆ្លងដែន តាមរយៈគយនៅច្រកព្រំដែនក្នុងខេត្តឡាងសឺន។ ក្នុងចំណោមនេះ បរិមាណសរុបនៃផលិតផលកសិកម្មនាំចេញមានប្រហែលជាង ៣.៧០០ តោន និងនាំចូលប្រហែល ៣.៣០០ តោន។ សកម្មភាពនាំចូល និងនាំចេញនៅច្រកព្រំដែនបានដំណើរការយ៉ាងរលូន និងស្ថិរភាព។

Top