• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អង់ហ្គោឡា៖ បង្កើននិងពង្រីកកិច្ចសហប្រតិបត្តិការ

រដ្ឋមន្រ្តីការបរទេស ទាំងពីររូបបានអះអាងថា ប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការគ្នាយ៉ាងស្អិត រមួតដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ - ការទូត ព្រមទាំងបង្កើននិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជា ពិសេសគឺពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល និងអប់រំ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។ (រូបថត៖ congly.vn)


ក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-អង់ហ្គោឡា (ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ១៩៧៥ - ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២០) នារសៀលថ្ងៃទី២៣ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសអង់ហ្គោឡាលោក Téte Antonio។ រដ្ឋមន្រ្តីការបរទេស ទាំងពីររូបបានអះអាងថា ប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការគ្នាយ៉ាងស្អិត រមួតដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ-ការទូត ព្រម ទាំងបង្កើននិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជា ពិសេសគឺពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល និងអប់រំ។ ពាក់ព័ន្ធ ដល់កិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគីនានា ប្រទេសទាំងពីរបាន សម្ដែងនូវការពេញចិត្តហើយសន្យានឹងបន្តការគាំទ្រគ្នាទៅវិញទៅមក ជាពិសេសគឺនៅអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top