• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងឡាវលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ទាក់ទិននឹងការវិនិយោគរបស់វៀតណាមនៅឡាវ នាបច្ចុប្បន្ននេះ ទុនវិនិយោគ ចុះបញ្ជីសរុបទៅកាន់ឡាវសម្រេចបានប្រមាណ ៥,៣៤ ពាន់លានដុល្លារអាមេរិក។ វៀតណាមតែងតែស្ថិតក្នុងចំណោមប្រទេសវិនិយោគផ្ទាល់ដ៏ធំបំផុតនៅឡាវ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ឡាវ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone បានអញ្ជើញធ្វើជាសហប្រធានសន្និសីទសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវឆ្នាំ ២០២៣។ សន្និសីទបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសំដៅលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឲ្យក្លាយទៅជាសសរស្តម្ភក្នុងទំនាក់ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ។

ទាក់ទិននឹងការវិនិយោគរបស់វៀតណាមនៅឡាវ នាបច្ចុប្បន្ននេះ ទុនវិនិយោគ ចុះបញ្ជីសរុបទៅកាន់ឡាវសម្រេចបានប្រមាណ ៥,៣៤ ពាន់លានដុល្លារអាមេរិក។ វៀតណាមតែងតែស្ថិតក្នុងចំណោមប្រទេសវិនិយោគផ្ទាល់ដ៏ធំបំផុតនៅឡាវ។

នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យវិនិយោគិន និងសហគ្រាសវៀតណាម និងឡាវកៀរគរប្រភពកម្លាំង ជំរុញខ្លាំងការអនុវត្តគម្រោងវិនិយោគ។ ទន្ទឹមនឹងនោះ លើកកំពស់ទំនួលខុសត្រូវសង្គមចំពោះសហគមន៍ បង្កើតការងារធ្វើ និងប្រាក់ចំណូលស្ថិរភាព ការពារបរិស្ថាន និងអនុវត្តគោលនយោបាយសុខុមាលភាពសង្គម សម្របសម្រួលផលប្រយោជន៍រវាងរដ្ឋ ប្រជាជន និងសហគ្រាស។

នារសៀលថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញធ្វើមាតុភូមិវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ តបតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top