• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងហូឡង់ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

កិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ហូឡង់ ស្តីពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា នៅទីក្រុងឡាអេ ប្រទេសហូឡង់។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោក Pham Viet Anh បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានមកបំពេញទស្សនកិច្ចនៅហូឡង់នាពេលនេះក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅហូឡង់ ក្រៅពីលើកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល តាមគម្រោង ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha នឹងមានកិច្ចប្រជុំ និងជួបធ្វើការជាមួយប្រធានព្រឹទ្ធសភា ប្រធានសភា ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃបណ្តាប្រទេសនានា ជួបធ្វើការជាមួយព្រះអង្គម្ចាស់ - បេសកជនអាកាសធាតុ ធ្វើទស្សនកិច្ច និងជួបធ្វើការជាមួយថ្នាក់ដឹកនាំកំពង់ផែ Rotterdam និងមជ្ឈមណ្ឌលសកលសម្រាប់ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ធ្វើការជាមួយទីភ្នាក់ងារវិនិយោគអន្តរជាតិហូឡង់ ក៏ដូចជា ចូលរួមសិក្ខាសាលាធុរកិច្ចហូឡង់ - ឧស្សាហកម្មវៀតណាម។ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ក៏នឹងចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងហូឡង់ និងវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top