• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងសហភាពអាហ្វ្រិកបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអេត្យូពី លោក Nguyen Nam Tien នាពេលថ្មីៗនេះ (ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣) បានប្រគល់សារតាំងរបស់ប្រធានរដ្ឋ លោក Vo Van Thuong ដែលបានតែងតាំងលោកជាតំណាងវៀតណាមប្រចាំនៅសហភាពអាហ្វ្រិក (AU) ជូនចំពោះប្រធានគណៈកម្មការ AU លោក Moussa Faki Mahamat ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេត្យូពី លោក Nguyen Nam Tien ជាមួយប្រធានគណៈកម្មការសហភាពអាហ្វ្រិក លោក Moussa Faki Mahamat។ រូបថត៖ TTXVN

ព្រឹត្តិការណ៍នេះបានគួសសញ្ញាទិវាដែលវៀតណាម និង AU បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។

ថ្លែងមតិក្នុងពិធីប្រគល់សារតាំងនៅរដ្ឋធានី Addis Ababa ឯកអគ្គរដ្ឋទូត Nguyen Nam Tien បានអះអាងថា វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ AU លើគ្រប់វិស័យ។ វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកដោយផ្ទាល់ និងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់ AU សម្រាប់ "ទ្វីបអាហ្រ្វិកដែលមានសមាហរណកម្ម វិបុលភាព និងសន្តិភាព ត្រូវបានជំរុញដោយប្រជាជនអាហ្រ្វិកខ្លួនឯង និងតំណាងឱ្យកម្លាំងដ៏សកម្មលើឆាកសកលលោក"។

នៅក្នុងពិធីប្រគល់សារតាំងនេះ ប្រធានគណៈកម្មការ AU លោក Moussa Faki Mahamat បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ហើយបានអះអាងពីតួនាទីដ៏សំខាន់របស់វៀតណាមនៅក្នុងអាស៊ាន។ លោក Mahamat ជឿជាក់ថា នាពេលខាងមុខ វៀតណាមនឹងរួមចំណែកកាន់តែធំធេងក្នុងរបៀបវារៈឆ្នាំ ២០៦៣ ដើម្បីសន្តិភាព និងសន្តិសុខនៅអាហ្វ្រិក រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាហ្វ្រិកលើគ្រប់វិស័យ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Nam Tien ក៏បានពាំនាំនូវប្រសាសន៍របស់ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញប្រធានគណៈកម្មាធិការ AU មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។

Top